ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយថា ទីក្រុងតេអេរ៉ង់ ចង់ជជែកចរចា ប៉ុន្តែវាយឺតពេលណាស់ទៅហើយ ស្របពេលដែលសហរដ្ឋអាមេរិកបន្តប្រតិបត្តិការយោធាជាមួយអ៊ីរ៉ង់ ។
លោក Trump និយាយនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Truth Social ដោយធ្វើអត្ថាធិប្បាយពីអត្ថបទចុះផ្សាយថា ការពារដែនអាកាសរបស់ពួកគេ កងទ័ពអាកាស កងទ័ពជើងទឹក និងថ្នាក់ដឹកនាំរបស់ពួកគេ ទៅបាត់អស់ហើយ ។ ពួកគេចង់ជជែកចរចា ។ ខ្ញុំនិយាយថា យឺតពេលណាស់ទៅហើយ ។
ការបង្ហោះសាររបស់លោក Trump បានកើតមានឡើង ស្របពេលការផ្ទុះបានពុះហែកទីក្រុងតេអេរ៉ង់ និងទីក្រុងបេរូត នាថ្ងៃអង្គារនេះ ហើយទីផ្សារហិរញ្ញវត្ថុនៅជុំវិញពិភពលោក បានដាំក្បាលចុះ ដោយសារការំពឹងទុកនៃការអាក់ខានអូសបន្លាយពេលយូរចំពោះការផ្គត់ផ្គង់ថាមពលសកល ដោយសារសង្រ្គាមច្រកអាកាសរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់ ។
យានដ្រូនអ៊ីរ៉ង់ បានវាយប្រហារស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅអារ៉ាប៊ីសាអ៊ូឌីត បណ្តាលឲ្យមានការខូចខាតស្រាល ហើយនិងចាប់ផ្តើមឆាប់ឆេះជាអគ្គិភ័យ ក្រោយវាយប្រហារនៅប្រទេសគូវ៉ែត ។
ទីក្រុងវ៉ាស៊ីងតោន បានឆ្លើយតបវិញជាមួយនឹងការបិទបេសកកម្មទំាងនោះ ហើយនិងបញ្ជាឲ្យបុគ្គលិករដ្ឋាភិបាលមិនចាំបាច់ និងក្រុមគ្រួសាររបស់ពួកគេ ចាកចេញពីប្រទេសនៅទូទាំងតំបន់មជ្ឈិមបូព៌ា ៕
