ទិវានយោបាយទឹក! រដ្ឋមន្រ្ដីធនធានទឹកអំពាវនាវដល់ពលរដ្ឋ និងអាជ្ញាធរចូលរួមប្រើប្រាស់ទឹកដែលជា «មាសស» ដោយសន្សំសំចៃហើយចូលរួមការពារបរិស្ថាន និងប្រភពទឹក

2026/03/04 03:31:31 pm        271

ភ្នំពេញ៖ ក្នុងឱកាសខួបលើកទី២៦ ទិវានយោបាយទឹក ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នេះ សារលិខិត ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានអាជ្ញាធរទន្លេសាប បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរមូលដ្ឋានទាំងអស់ ឱ្យចូលរួមប្រើប្រាស់ទឹកដែលជា «មាសស» ដោយសន្សំសំចៃ ព្រមទាំងចូលរួមការពារបរិស្ថាន ការពារប្រភពទឹក និងចូលរួមថែរក្សាហេដ្ឋារចនាសម្ព័ន្ធទឹក ដែលជាទ្រព្យសម្បត្តិរួម ដើម្បីអនាគតរបស់យើងទាំងអស់គ្នា។

តាមរយៈ សារលិខិត ទិវានយោបាយទឹកនេះ ឯកឧត្តម ថោ ជេដ្ឋា ចូលរួមអបអរសាទរជាមួយបងប្អូនប្រជាពលរដ្ឋទាំងអស់ ចំពោះការយកចិត្តទុកដាក់ខ្ពស់ និងការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្កើតឱ្យមាន «ទិវានយោបាយទឹក» ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០០០មក ដើម្បីឱ្យប្រជាពលរដ្ឋចូលរួមធ្វើហត្ថកម្មដោយស្ម័គ្រចិត្តលើការងារធារាសាស្ត្រ ក្នុងគោលបំណងដោះស្រាយទឹកដើម្បីបម្រើឱ្យវិស័យកសិកម្ម និងការរស់នៅប្រចាំថ្ងៃឱ្យកាន់តែប្រសើរឡើង ក៏ដូចជាដើម្បីរំលឹកអំពីសារៈសំខាន់ មិនអាចខ្វះបាននៃ «ទឹក» ដែលជាប្រភពនៃជីវិត និងការអភិវឌ្ឍប្រកបដោយចីរភាព។

ឯកឧត្តមបានថ្លែងថា ប្រទេសកម្ពុជាត្រូវបានចាត់ទុកថាជាប្រទេសមួយសម្បូរទៅដោយធនធានទឹក ទាំងទឹកលើដី ទាំងទឹក ក្រោមដី និងមានទន្លេមេគង្គ ទន្លេបាសាក់ ទន្លេសាប និងបឹងទន្លេសាប ដែលជាបឹងទឹកសាបធំជាងគេនៅ អាស៊ីអាគ្នេយ៍ ព្រមទាំងមានស្ទឹង បឹងបួ ល្អាងទឹកធម្មជាតិក្រោមដី និងសមុទ្រ។ ប្រភពទឹកដ៏សម្បូរបែបនេះ មានសារៈសំខាន់បម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិលើគ្រប់វិស័យ រួមមាន កសិកម្ម ឧស្សាហកម្ម សិប្បកម្ម ថាមពលអគ្គិសនី នាវាចរណ៍ វប្បធម៌ ទេសចរណ៍ ការទ្រទ្រង់ប្រព័ន្ធអេកូឡូស៊ី និងជីវភាពរស់នៅប្រចាំថ្ងៃ។

ឯកឧត្តមបញ្ជាក់ថា យើងទាំងអស់គ្នាបានដឹងហើយថា «ទឹក» ជាអាទិភាពគន្លឹះដែលត្រូវបានរាជរដ្ឋាភិបាលយកចិត្ត ទុកដាក់ខ្ពស់។ កន្លងមកដោយសារកង្វះខាតនូវអាងស្តុកទឹក និងហេដ្ឋារចនាសម្ព័ន្ធស្រោចស្រព និងភាពចាស់ ទ្រុឌទ្រោមនៃប្រព័ន្ធធារាសាស្ត្រនិងប្រព័ន្ធរំដោះទឹក ស្របពេលមានការប្រែប្រួលអាកាសធាតុជាសកល និងការឡើងកម្ដៅនៃភពផែនដី បានធ្វើឱ្យប្រទេសកម្ពុជាប្រឈមនឹងការខ្វះខាតទឹកនៅក្នុងរដូវប្រាំង និងជួបប្រទះ ទឹកជំនន់ស្ទើររៀងរាល់ឆ្នាំនៅរដូវវស្សា។ ជាការឆ្លើយតប និងដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ នាទសវត្សរ៍ឆ្នាំ១៩៩០ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ គោលនយោបាយជាតិសម្រាប់ការអភិវឌ្ឍជាអាទិភាពគន្លឹះចំនួន៤គឺ ទឹក ផ្លូវ ភ្លើង និង មនុស្ស បន្ទាប់មកប្តូរជា មនុស្ស ផ្លូវ ទឹក និងភ្លើង ក្នុងអាណត្តិទី៦របស់រាជរដ្ឋាភិបាល និងបានប្តូរមកជាអាទិភាពគន្លឹះចំនួន៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្ននេះ «ទឹកមិនត្រឹមតែបម្រើឱ្យការស្រោចស្រពវិស័យកសិកម្ម និងការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែបានពង្រីកវិសាលភាពរបស់ខ្លួន បម្រើឱ្យពហុវិស័យ - ទឹកសម្រាប់ពហុវិស័យ»។

ឯកឧត្តមរដ្ឋមន្រ្ដីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយជាតិលើវិស័យធនធានទឹក សម្រាប់ការពារ គ្រប់គ្រង និងប្រើប្រាស់ធនធានទឹកប្រកបដោយប្រសិទ្ធភាព សមធម៌ និងនិរន្តរភាព។ ទន្ទឹមនឹងនេះ ក្រសួង ធនធានទឹក និងឧតុនិយម ក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍លើវិស័យធនធានទឹក និងឧតុនិយម រយៈពេល៥ឆ្នាំ (២០២៤-២០២៨) ដោយបានកំណត់សកម្មភាព ជាអាទិភាព សូចនាករពេលវេលាច្បាស់លាស់សម្រាប់អនុវត្តន៍ និងយន្តការសម្រាប់ត្រួតពិនិត្យនិងវាយតម្លៃ ដោយផ្អែកលើក្របខ័ណ្ឌលទ្ធផល ដើម្បីទទួលបានជោគជ័យក្នុងការអភិវឌ្ឍ និងការគ្រប់គ្រងធនធានទឹក ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងនិរន្តរភាព ដើម្បីពង្រឹងសន្តិសុខទឹក ទ្រទ្រង់ប្រព័ន្ធអេកូឡូស៊ី និង កាត់បន្ថយនូវការខូចខាតដែលបណ្តាលមកពីគ្រោះធម្មជាតិដូចជា គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ក្នុង បរិបទនៃការប្រែប្រួលអាកាសធាតុ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយភាពធន់ ក្រោមកិច្ចសហការ យ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍។

ឯកឧត្តមបន្តថា ក្នុងស្មារតីនៃទិវានយោបាយទឹកខួបលើកទី២៦នេះ ឯកឧត្តមបាន អំពាវនាវ ដល់ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋាភិបាលនៃបណ្តាប្រទេសជាមិត្ត អង្គការជាតិ-អន្តរជាតិ វិស័យឯកជន និងដៃគូ អភិវឌ្ឍន៍ដទៃទៀត សូមបន្តកិច្ចសហប្រតិបត្តិការ និងចូលរួមគាំទ្រដល់ដំណើរការគ្រប់គ្រង និងអភិវឌ្ឍន៍ ធនធានទឹកនៅកម្ពុជា ពិសេសក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍លើវិស័យធនធានទឹក និងឧតុនិយម ដែលមានសារៈសំខាន់បម្រើឱ្យនយោបាយទឹកនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធានានូវសន្តិសុខទឹក ឈាន ឆ្ពោះទៅសម្រេចគោលដៅក្នុងការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់សម្រាប់បម្រើឱ្យពហុវិស័យ ព្រមទាំងចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ឯកឧត្តមរដ្ឋមន្រ្ដីថ្លែងថា៖«ខ្ញុំក៏សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមូលដ្ឋានទាំងអស់ សូមចូលរួមប្រើប្រាស់ទឹកដែលជា “មាសស ដោយសន្សំសំចៃ ព្រមទាំងចូលរួមការពារបរិស្ថាន ការពារប្រភពទឹក និងចូលរួមថែរក្សាហេដ្ឋារចនាសម្ព័ន្ធទឹក ដែលជាទ្រព្យសម្បត្តិរួម ដើម្បីអនាគតរបស់យើងទាំងអស់គ្នា»៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm