ឯកឧត្តម ហ៊ុន ម៉ានី៖ «ទោះក្នុងកាលៈទេសៈណាក៏ដោយ កូន​ខ្មែរ​គ្រប់​រូប​មិន​ភ្លេច​ការ​ឈឺ​ចាប់​ដែល​កើត​ឡើងនៅឆ្នាំ២០២៥នោះទេ!»

2026/03/04 03:46:10 pm        260

ថ្លែង​ក្នុងពិធីសម្ពោធផ្ទាំងគំនូរសិល្បៈដើម្បីសន្តិភាព២ កាលពីល្ងាចថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បាន​មាន​ប្រសាសន៍​ថា ទោះក្នុងកាលៈទេសៈណាក៏ដោយ​កូន​ខ្មែរ​គ្រប់​រូប​មិន​ភ្លេច​ការ​ឈឺចាប់ដែ​ល​កើត​ឡើង​នៅ​ឆ្នាំ​២០២៥នោះទេ។ ក្នុងន័យនេះ ការចងចាំមិនមែនដើម្បីគុំគួននោះឡើយ ប៉ុន្តែ​ជា​ការ​រំលឹក​ខ្លួន​ឯង​ជាប្រចាំថាយើងត្រូវរួបរួម និងត្រូវប្រែក្លាយការឈឺចាប់ ការប្រមាថ ឱ្យទៅជា​កម្លាំង​សាមគ្គី ទន្ទឹមនឹងបន្តជំរុញការដោះស្រាយបញ្ហាជាមួយប្រទេសជិតខាងដោយសន្តិវិធី។

 

ឯកឧត្តម បានគូសបញ្ជាក់ផងដែរថា ផ្ទាំងគំនូរនេះ បានបង្ហាញនូវស្លាកស្នាម នៃការខ្ទេចខ្ទាំ ភាព​សោក​សៅ និងការឈឺចាប់ដែលបានកើតមានឡើង ដែលនេះជាអ្វីដែលកម្ពុជាមិនបានជ្រើសរើស និង​គ្មានជម្រើស។ ជាមួយគ្នានេះ វាក៏បាន​បង្ហាញ​ផង​ដែរ​ថា​យើង​ទាំង​អស់​គ្នានៅ​ទី​នេះ​មិន​ភ្លេច​ការ​លះប​ង់​សាច់ស្រស់ឈាមស្រស់ និងពលិកម្មគ្រប់បែបយ៉ាងរបស់វីរយុទ្ធជនរបស់យើង ហើយ​ក៏​មិន​បាន​ភ្លេច​ដែរ ចំពោះបងប្អូនប្រជាពលរដ្ឋប្រមាណជិត៨ម៉ឺននាក់ ដែលជាជនភៀសសឹក មិន​ទាន់​អាច​ត្រលប់​ទៅគេហដ្ឋានរបស់ខ្លួនវិញបាននាពេលនេះ។

 

យ៉ាងណាមិញ ឯកឧត្តមបានរំលឹកផងដែរថា ទោះបីជួបប្រទះការលំបាកយ៉ាងណា សូមបងប្អូន អ៊ុំ ពូមីង ជនរួមជាតិខ្មែរទាំងអស់បន្តរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ថែរក្សាឱ្យបាននូវឯកភាពជាតិ ដើម្បី​ឆ្លងផុតឧបសគ្គនានាទាំងអស់គ្នា។ ឯកឧត្តម​ក៏បាន​លើក​ទឹក​ចិ​ត្ត​ឱ្យ​ប​ង​ប្អូនទាំ​ង​អស់​បន្ត​ជឿ​ជាក់ ​គាំទ្រ និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និង​ចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី នៅគ្រប់កាលៈទេសៈ ក្នុងការ​ការពារ​អធិបតេ​យ្យ​ភាព បូរណភាពទឹកដី ថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជាតិ និងដើម្បី​អនាគត​នៃ​កូន​ចៅជំនាន់ក្រោយរបស់យើង។

 

ឯកឧត្តម ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណចំពោះភាគីពាក់ព័ន្ធទាំងអស់ ដែលបានផ្តួច​​ផ្តើម​គំនិត​រៀប​ចំ ​និងបាន​ខិតខំ​ប្រឹង​ប្រែង​អស់​ពី​កម្លាំង​កាយ​ចិត្ត​រួម​ចំណែក​ធ្វើ​ឱ្យ​គម្រោង​នេះ​ទទួល​បាន​ភាព​ជោគជ័យ​ជា​ថ្មី​ម្តងទៀតនៅរាជធានីភ្នំពេញ បន្ទាប់ពីបានរៀបចំ​ដោយ​ជោគ​ជ័យ​នៅ​ខេត្ត​សៀមរា​ប​៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        94
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm