អាមេរិក-អ៊ីស្រាអែល នៅតែបន្តវាយប្រហារទីក្រុងតេអេរ៉ង់ ខណៈលោក Trump ថា ការចរចាយឺតពេលហើយ

2026/03/04 04:23:18 pm        100

ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល នៅតែបន្តដាក់គោលដៅនានានៅទូទាំងទីក្រុងតេអេរ៉ង់ កាលពីថ្ងៃអង្គារ ៣ មីនាសប្ដាហ៍នេះ ខណៈប្រធានាធិបតីអាមេរិកលោក Donald Trump បានព្រមានថាវា "យឺតពេលហើយ" សម្រាប់អ៊ីរ៉ង់ក្នុងការស្វែងរកការចរចាដើម្បីគេចចេញពីសង្គ្រាមដែលឥឡូវនេះកំពុងចូលដល់ថ្ងៃទីប្រាំ។   

យានដ្រូន និងមីស៊ីល បានធ្លាក់ចំទីតាំងផលិតប្រេង និងបេសកកម្មការទូតរបស់សអាមេរិកនៅឈូងសមុទ្រ ខណៈសាធារណរដ្ឋអ៊ីស្លាមបានសងសឹក ហើយអ៊ីស្រាអែលបានរុញកងទ័ពឱ្យចូលកាន់តែជ្រៅទៅក្នុងប្រទេសលីបង់ ដើម្បីប្រយុទ្ធប្រឆាំងនឹងកងជីវពល ហេសបូឡា(Hezbollah) ដែលគាំទ្រដោយទីក្រុងតេអេរ៉ង់ បន្ទាប់ពីពួកគេបានចូលរួមក្នុងការប្រយុទ្ធនេះ។

អ៊ីស្រាអែលបានប្រកាសពី "រលកធំ" នៃការវាយប្រហារដែលផ្តោតលើរដ្ឋធានីរបស់អ៊ីរ៉ង់កាលពីថ្ងៃអង្គារ ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបង្ហាញពីផ្សែងហុយឡើងពីលើកណ្តាលទីក្រុង ជាទីតាំងនៃអគាររដ្ឋាភិបាលជាច្រើន និងរាយការណ៍ពីការវាយប្រហារលើអាកាសយានដ្ឋានមួយក្នុងចំណោមអាកាសយានដ្ឋានពីររបស់ទីក្រុងនេះ រួមទាំងការិយាល័យប្រធានាធិបតីផងដែរ ខណៈចំនួនមនុស្សស្លាប់សរុបនៅអ៊ីរ៉ង់កើនឡើងដល់ ៧៨៧នាក់។

លោក Trump បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ប្រព័ន្ធការពារដែនអាកាស កងទ័ពអាកាស កងទ័ពជើងទឹក និងថ្នាក់ដឹកនាំរបស់ពួកគេបានបាត់ទៅហើយ។ ពួកគេចង់ចរចា តែលោកថា "យឺតពេលហើយ" ពីរថ្ងៃបន្ទាប់ពីលោកបាននិយាយថាលោកបើកចំហសម្រាប់ការចរចា និងបួនថ្ងៃបន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei។

ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវបានបដិសេធថាប្រទេសរបស់លោកមិនបានទាក់ទងសហរដ្ឋអាមេរិកសម្រាប់ការចរចានោះទេ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានកំណត់គោលដៅអគារមួយកាលពីអង្គារនៅទីក្រុង Qom ជាកម្មសិទ្ធិរបស់គណៈកម្មាធិការក្នុងការជ្រើសរើសមេដឹកនាំកំពូលថ្មី៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1
សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»

2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm