ការសិក្សាជំនាញឌីជីថលជាដើមទុន ក្នុងការពង្រឹងសមត្ថភាព​បច្ចេកវិទ្យាថ្មីៗ​រៀបចំ​ការ​ប្រកួត​កីឡា​អន្តរជាតិនានា

2026/03/04 05:05:55 pm        132

រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម វ៉ាត់ ចំរើន បានលើកឡើងថា វគ្គ​បណ្ដុះ​បណ្ដាល ​ជំនាញឌីជីថល ជាដើមទុនសម្រាប់ សម្រួចនូវបំណិនឌីជីថល ចំណេះ​ដឹង​ក្នុង​កិច្ច​ការ​ស្ថិតិ ​និងបច្ចេកទេសកីឡា ក្នុងការពង្រឹងសមត្ថភាព បច្ចេកវិទ្យាថ្មីៗ សម្រាប់​រៀបចំ​ការ​ប្រកួត​កីឡា​អន្តរជាតិនានា។ នេះ​ជាការបញ្ជាក់របស់ ឯកឧត្តម ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ព័ត៌មានវិទ្យា ដើម្បី​ពង្រឹងសម្ថភាពស្រង់ទិន្ធន័យសនិងស្ថិតិកីឡា នាថ្ងៃទី៣ ខែមិនា ឆ្នាំ២០២៦ ក្នុង​ពហុកីឡ​ដ្ឋាន​ជាតិ​អូឡាំពិច។

ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា ការសិក្សាជំនាញឌីជីថលពិតជាចាំបាច់ និងពិតជា​ជួយ​បង្កើន​ប្រសិទ្ធ​ភាពការងារ ជាពិសេសចូលរួម ចំណែកអនុវត្តគោលនយោបាយសេដ្ឋកិច្ច និង​សង្គម​ឌីជីថល​បានដាក់ចេញ ដោយប្រមុខរាជរដ្ឋាភិបាល ។ ទន្ទឹមនឹងនេះ ក៏ជាយុទ្ធសាស្រ្ត ក្នុង​ការ​ពង្រឹង​​សមត្ថភាព បច្ចេកវិទ្យាថ្មីៗ បន្ថែមទៀត ដល់​ធន​ធាន​មនុស្ស​ដែល​ជា​មន្រ្តី​ជំនាញ​កីឡា​អនុវត្ត​ការងារដោយផ្ទាល់ សំដៅជំរុញប្រសិទ្ធភាពការងារ និងត្រៀមលក្ខណៈ​ឲ្យ​បាន​មួយ​កម្រិត​ទៀត ​សម្រាប់ការចូលរួមសហការការងារ ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួត កីឡាសាកល​វិទ្យាល័យ​អាស៊ាន ឆ្នាំ២០២៨ និងយុវជនអាស៊ី ឆ្នាំ២០៣១ នាពេលខាងមុខ ។

ជាមួយនេះដែរ កញ្ញា គីន សំណាង អនុប្រធាន នាយកដ្ឋាន រៀបចំព្រឹត្តិការណ៍ និង ស្ថិតិកីឡា បានលើកឡើងថា វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព ដល់សិក្ខាកាមលើ៦ចំនុច 

-      ទី១ បានស្វែងយល់ពី មូលដ្ឋានគ្រឹះនៃការស្រង់ទិន្នន័យ និងស្ថិតិកីឡា

-      ទី២ បានស្វែងយល់ពីការកំណត់ប្រភេទទិន្នន័យ សម្រិតសម្រាំងទិន្នន័យ ចងក្រងទិន្នន័យ និង ការសរសេរកម្រងសំនួរសម្រាប់ចុះស្រង់ទិន្នន័យ

-      ទី៣ សិក្សា មូលដ្ឋាន គ្រឹះអំពីការបង្កើតឧបករណ៍ស្រង់ទិន្នន័យ

-      ទី៤ បានស្វែងយល់ពីបរិបទក្នុងការធ្វើការងារដោយប្រើប្រាស់ បច្ចេកវិទ្យាទំនើបដូចជាការប្រើប្រាស់កម្មវិធី ទំនាក់ទំនង និង ការគ្រប់គ្រងការងារ

-      ទី៥ ការប្រើប្រាស់កម្មវិធី SPSS ក្នុងការវិភាគទិន្នន័យ

-      ទី៦ ការសិក្សាពីការរចនារូបភាពកម្រិតដំបូងតាមវិធីសាស្ត្រងាយៗជាដើម។

សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលខាងលើនេះ មានរយៈ ៤ ថ្ងៃចាប់ពីថ្ងៃ ទី៣ ដល់ ៦ ខែ មីនា ឆ្នាំ ២០២៦ ដោយ មានសិក្ខាកាមចូលរួមសរុប ៨០ នាក់ (ស្រី ៩នាក់)។សម្រាប់គ្រូឧទ្ទេសវគ្គនេះទទួលបន្ទុកតាមមេរៀន បណ្តុះបណ្តាលដោយលោក ខៀវ ខេមរិន្ទ លោក ប៉ាន វិសាល និង អ្នកស្រី ចាន់ ហ្សាដាវីត៕


អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        81
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        364
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        452

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm