អ៊ីរ៉ង់ ច្រានចោលលទ្ធភាពនៃការចរចាសន្តិភាពជាមួយអាមេរិក ខណៈជម្លោះនៅតែបន្តដោយគ្មានសញ្ញាបញ្ចប់

2026/03/04 05:59:17 pm        74

កាលពីថ្ងៃអង្គារ (៣ មីនា) ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានច្រានចោលការចរចាសន្តិភាពណាមួយជាមួយសហរដ្ឋអាមេរិក នាពេលបច្ចុប្បន្ននេះ ខណៈជម្លោះបានបន្តអស់ជាច្រើនថ្ងៃ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហាររួមគ្នាលើអ៊ីរ៉ង់។

សំឡេងផ្ទុះបានអង្រួនទីក្រុងតេអេរ៉ង់ ជាថ្មីម្តងទៀតកាលពីថ្ងៃអង្គារ ហើយទីផ្សារហិរញ្ញវត្ថុជុំវិញពិភពលោក បានធ្លាក់ចុះ ស្របពេលក្ដីបារម្ភពីភាពរអាក់រអួលដ៏អូសបន្លាយនៃការផ្គត់ផ្គង់ថាមពលសកល។ ប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ក៏បានផ្តល់ចម្លើយបែបមិនច្បាស់លាស់ នៅពេលត្រូវសាកសួរថា តើសង្គ្រាមនេះអាចអូសបន្លាយពេលយូរប៉ុនណា។

លោក Ali Bahreini ឯកអគ្គរដ្ឋទូតនៃបេសកកម្មអ៊ីរ៉ង់ ប្រចាំ UN នៅទីក្រុងហ្សឺណែវ បានប្រាប់អ្នកយកព័ត៌មានថា អ៊ីរ៉ង់មិនបានទាក់ទងអាមេរិក ដោយផ្ទាល់ឬដោយប្រយោល អំពីការរៀបចំកិច្ចពិភាក្សាដើម្បីកាត់បន្ថយជម្លោះ ឬអំពីការបន្តកិច្ចចរចាលើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់នោះឡើយ។

នៅពេលត្រូវសាកសួរពីលទ្ធភាពនៃកិច្ចពិភាក្សាណាមួយ លោក Bahreini បាននិយាយថា៖ «សម្រាប់ពេលនេះ អ៊ីរ៉ង់មានការសង្ស័យយ៉ាងខ្លាំងអំពីអត្ថប្រយោជន៍នៃការចរចា... ភាសាតែមួយគត់សម្រាប់និយាយជាមួយអាមេរិក គឺភាសានៃការការពារខ្លួន»។ លោកបានបន្ថែមថា៖ «ពេលនេះមិនមែនជាពេលសម្រាប់កិច្ចចរចាប្រភេទណាមួយពីខាងអ៊ីរ៉ង់នោះទេ»។

គួរឱ្យដឹងថា អ្នកចរចាអ៊ីរ៉ង់ និងអាមេរិក បានបើកកិច្ចពិភាក្សាចុងក្រោយបំផុតនៅទីក្រុងហ្សឺណែវ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ជាជំនួបដែលអូម៉ង់និយាយថា សម្រេចបាននូវវឌ្ឍនភាព ប៉ុន្តែស្រាប់តែពីរថ្ងៃក្រោយមកគឺនៅថ្ងៃសៅរ៍សប្ដាហ៍មុន សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាសលើអ៊ីរ៉ង់ ដោយបានសម្លាប់មេដឹកនាំកំពូល លោក Ali Khamenei និងមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ផ្សេងទៀត និងបង្កឱ្យមានវិបត្តិក្នុងតំបន់៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm