Manchester United ធ្វើ​ទំនាក់ទំនង​ទៅកាន់​អ្នកចាត់ការ Ajax, Erik Ten Hag

2022/03/24 06:50:08 pm        160

​បាល់ទាត់៖ ក្លិប​បាល់ទាត់​បិសាច​ក្រហម Manchester United បានធ្វើ​ទំនាក់ទំនង​ទៅកាន់​អ្នកចាត់ការ Ajax Amsterdam បច្ចុប្បន្ន​លោក Erik Ten Hag ក្នុងការ​មកកាន់​តំណែង​នៅ Old Trafford​។ ​លោក Ralf Rangnick កំពុង​ដឹកនាំ Manchester United បណ្តោះអាសន្ន​តាំងពី​បណ្តេញចេញ​លោក Ole Gunnar Solskjaer កាលពី​ខែវិច្ឆិកា​។

​​លោក Erik Ten Hag នៅមាន​កិច្ចសន្យា​ដឹកនាំ Ajax ដល់​ដំណាច់ឆ្នាំ២០២៣ ដូចនឹង​អ្នកចាត់ការ PSG បច្ចុប្បន្ន​លោក Mauricio Pochettino ដែល​ស្ថិតក្នុង​បញ្ជី​បេក្ខភាព​ដែល​អាចមក​កាន់ការ​នៅ Old Trafford ផងដែរ​។ ​បុរស​វ័យ ៥២ឆ្នាំ​សញ្ជាតិ​ហូ​ឡង់​ដែល​ធ្លាប់​ដឹកនាំ​ក្រុម​បម្រុង Bayern Munich នោះបាន​មកកាន់​តំណែង​នៅ Ajax Amsterdam តាំងពី​ឆ្នាំ២០១៧ និង​បាន​ដឹកនាំ Ajax ស្ទើរតែ​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ UEFA Champions League ទៅហើយ​តែ​ចាញ Spurs នៅ​នាទីចុងក្រោយ​នៃ​ជើង​ទី២ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។

​​លោក​ក៏បាន​ដឹកនាំ Ajax ឈ្នះ​ពាន​លី​គ​កំពូល​ហូ​ឡង់​នៅ​ឆ្នាំ២០១៩ និង ២០២១ ខណៈ​បច្ចុប្បន្ន​កំពុង​នាំមុខគេ​ផងដែរ​ពីលើ​ក្រុម​លេខ២ PSV Eindhoven​។ ​មិន​ថា​អ្នកណា​មក​ដឹកនាំ Manchester United នៅ​រដូវ​កាល​ក្រោយ​ទេកីឡាករ​សំខាន់ៗ​ដូចជា Paul Pogba, Jesse Lingard, Edinson Cavani និង Juan Mata សុទ្ធតែ​ផុត​កិច្ចសន្យា​នៅ​ដំណាច់​រដូវ​កាល​នេះ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        72
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        293
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        364

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm