សម្ដេចធិបតី៖ កម្ពុជាបានអនុញ្ញាតឱ្យ​វិនិយោគិន​បរទេស​មាន​ភាគ​ហ៊ុន​១០០%​ស្ទើរ​តែ​គ្រប់​វិស័យ​ទាំង​អស់

2026/03/04 06:12:16 pm        484

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បញ្ជាក់ថា រាជ​រដ្ឋាភិបាល​កម្ពុជា បានអនុញ្ញាតឱ្យជនបរទេស​ដែល​មាន​ភាគ​ហ៊ុន​១០០​ភាគរយ​នៅ​ក្នុង​ស្ទើរ​តែ​គ្រប់​វិស័យ​ទាំងអស់ដោយមិនចាំបាច់មានតម្រូវការភាគហ៊ុនក្នុងស្រុកជាកាតព្វកិច្ចឡើយ ហើយ​បាន​ផ្តល់​ជូននូវ​ការ​លើក​ទឹក​ចិត្តពន្ធ​រហូត​ដល់​ប្រាំបួន​ឆ្នាំ​ដោយ​ផ្តល់​ឱ្យ​វិនិយោគិ​ន​នូវ​ភាព​ច្បាស់​លាស់ ​ទំនុកចិត្ត និងភាពអាចព្យាករបានរយៈពេលវែង។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងពិធីបើក​កិច្ច​ប្រជុំ​កំពូល​ធុរ​កិច្ច​អាស៊ាន​កម្ពុ​ជាឆ្នាំ២០២៦ មូលបទ «ការផ្លាស់ប្តូរអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និង​ការ​វិវត្ត​ឧស្សាហកម្ម» នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នេះ នៅសណ្ឋាគារ​សូហ្វីតែល​ភ្នំពេញ​ភូគីត្រា​។

ក្នុងឱកាសនោះ សម្ដេចធិបតី មានប្រសាសន៍ថា រាជរដ្ឋាភិបាល កម្ពុជាបា​ន​ផ្ដល់​អត្ថ​ប្រយោជន៍​ជា​ច្រើន​ដល់​វិនិយោគិន ដែលមកវិនិយោគនៅកម្ពុជា ខណៈការវិនិយោគនៅឆ្នាំ២០២៦នេះ គឺជា​ឱកាស​ល្អ​ដែល​មិនធ្លាប់មានសម្រាប់វិនិយោគិននានាដែលចង់មកវិនិយោគនៅកម្ពុជា ដោយសារ​រាជ​រដ្ឋាភិបាល​កំពុងផ្ដល់ការអនុគ្រោះផ្នែកពន្ធ និង​ផ្ដល់​អត្ថ​ប្រយោជន៍​ជា​ច្រើន​សម្រាប់​ការ​វិនិយោគិន​។

សម្ដេចធិបតី​បាន​ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា​ផ្ដល់​នូវ​អត្ថ​ប្រយោជន៍​ជា​យុទ្ធសាស្រ្ដ​គួរ​ឱ្យ​ទាក់​ទាញ​សម្រាប់​វិនិយោគិន ដោយឈរលើ ស្ថិរភាពនយោបាយ ភាពធន់ផ្នែកម៉ាក្រូសេដ្ឋកិច្ច លទ្ធ​ភាព​ផ្នែក​ទីផ្សារធំទូលាយ និងក្របខណ្ឌគតិយុត្ត និងការកែទម្រង់ទស្សនវិស័យវែងឆ្ងាយ។

សូមជម្រាបថា កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ ២០២៦នៅកម្ពុជានេះ មាន​ការ​ចូល​រួម​ពី​បណ្តាល​ក្រុម​ហ៊ុន​ជាតិ និងអន្តរជាតិ សរុប ៣០៦ ក្រុមហ៊ុន និងធុរជនជាតិ និងអន្តរជាតិជិត ៧០០​នាក់។ វេទិកានេះនឹងផ្តល់នូវឱកាសសម្រាប់ការផ្គូរផ្គងអាជីវកម្មយ៉ាងទូលំទូលាយ លើក​កម្ពស់​ការ​យល់ដឹងគ្នាទៅវិញទៅមកកាន់តែស៊ីជម្រៅ និងពង្រឹងភាពជាដៃគូសហការក្នុងតំបន់។ ជា​មួយ​គ្នានេះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងអំណរគុណចំពោះសភាពាណិជ្ជកម្មកម្ពុជា និង​សភា​ពាណិជ្ជកម្មអន្តរជាតិ និងសមាគមពាណិជ្ជកម្មទាំងអស់ សម្រាប់ការ​រៀបចំ​ព្រឹត្តិការណ៍​តំបន់​ដ៏​សំខាន់​នេះ​ឡើង៕

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm       
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm