ប្រធាន ASEAN-BAC៖ កម្ពុជាកំពុងផ្លាស់ប្តូរយ៉ាងសកម្មឆ្ពោះទៅរកកម្មន្តសាលកម្រិតខ្ពស់

2026/03/04 11:27:44 am        99

ប្រទេសកម្ពុជាកំពុងផ្លាស់ប្តូរយ៉ាងសកម្មឆ្ពោះទៅរកកម្មន្តសាលកម្រិតខ្ពស់ ជាពិសេសនៅក្នុងវិស័យអេឡិចត្រូនិក និងគ្រឿងបន្លាស់រថយន្ត ដែលគាំទ្រពីថវិកាជាតិប្រមាណ១០ពាន់លានដុល្លារអាមេរិក ដើម្បីធ្វើទំនើបកម្ម ភាពប្រកួតប្រជែង និងអធិបតេយ្យភាពសេដ្ឋកិច្ច។

កិច្ចប្រជុំកំពូលធុរកិច្ចអស៊ាន-កម្ពុជា ឆ្នាំ២០២៦នេះ ក្រោមប្រធានបទ «បរិវត្តកម្មអាស៊ាន ៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តន៍ឧស្សាហកម្ម» ត្រូវបានរៀបចំឡើងដោយផ្អែកលើមរតកដ៏មោទនភាពរបស់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានក្នុងឆ្នាំ ២០០២,២០១២,និង២០២២។ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា (Chair of ASEAN-BAC Cambodia) ថ្លែងដូចនេះនៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៦ នៅថ្ងៃទី ០៤ ខែ មីនា ឆ្នាំ២០២៦។

អ្នកឧកញ៉ា គិត ម៉េង ថ្លែងទៀតថា កម្ពុជាកំពុងផ្លាស់ប្តូរយ៉ាងសកម្មឆ្ពោះទៅរកកម្មន្តសាលកម្រិតខ្ពស់ ជាពិសេសនៅក្នុងវិស័យអេឡិចត្រូនិក និងគ្រឿងបន្លាស់រថយន្ត ដោយមានការគាំទ្រពីថវិកាជាតិចំនួន ១០,១ ពាន់លានដុល្លារអាមេរិក ដែលផ្តល់អាទិភាពដល់ការធ្វើទំនើបកម្ម ភាពប្រកួតប្រជែង និងអធិបតេយ្យភាពសេដ្ឋកិច្ច។

នៅក្នុងឆ្នាំ២០២៦នេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានពន្យាករថានឹងកើនឡើង ៥% ដែលឆ្លុះបញ្ចាំងមិនត្រឹមតែស្តារឡើងវិញប៉ុណ្ណោះទេ ប៉ុន្តែរួមបញ្ជូលការផ្លាស់ប្តូររចនាសម្ព័ន្ធឆ្ពោះទៅរកតម្លៃខ្ពស់ និងភាពធន់កាន់ខ្លាំងជាងមុន ហើយផ្អែកតាមចក្ខុវិស័យឆ្នាំ២០២៥ ប្រទេសកម្ពុជាប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះកំណើរឆ្ពោះទៅរកឋានៈជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ ដោយឈរលើមូលដ្ឋាននៃនិរន្តរភាព នវានុវត្តន៍ និងសមាហរណកម្មក្នុងតំបន់។អត្ថបទ៖ ធូ វិរៈ 

អត្ថបទដែលទាក់ទង

សម្តេចធិបតី៖ កម្ពុជាកំពុងលើកកម្ពស់ពាណិជ្ជកម្មដោយបុរេសកម្មជាមួយដៃគូគន្លឹះ អាមេរិក និងចិន
2026/03/04 12:01:52 pm        1
អ្នកនាំពាក្យ៖ វត្តមានអង្គទូត និងព័ត៌មានអន្តរជាតិនានានៅព្រំដែន គឺជា​សាក្សី​ជំរុ​ញ​ទៅ​រក​ដំណោះ​ស្រាយ​ដោយសន្តិវិធី
2026/03/04 11:50:37 am        1
ប្រធាន ASEAN-BAC៖ កម្ពុជាកំពុងផ្លាស់ប្តូរយ៉ាងសកម្មឆ្ពោះទៅរកកម្មន្តសាលកម្រិតខ្ពស់
2026/03/04 11:27:44 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជនប្រចាំUN របស់អ៊ីស្រាអែល៖ អ៊ីស្រាអែល និងអាមេរិក គ្រប់គ្រងដែនអាកាសអ៊ីរ៉ង់ស្ទើរតែទាំងស្រុង

2026/03/04 12:31:57 pm
​ប្រជាជនវ៉េណេស៊ុយអេឡារាប់រយនាក់ ធ្វើបាតុកម្ម ខណៈឈានដល់ខួបពីរខែនៃការចាប់ខ្លួនលោក Maduro
2026/03/04 12:30:10 pm
​ទួរគី និយាយថា កំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ា
2026/03/04 12:24:10 pm
​លោកTrump បញ្ជាឱ្យមានការគាំទ្រធានារ៉ាប់រងនាវាដឹកប្រេង ហើយកងទ័ពជើងទឹកអាចអមនាវានៅឈូងសមុទ្រ
2026/03/04 12:20:39 pm
​អង់គ្លេស បារាំង និងក្រិក បញ្ជូនកងកម្លាំងការពារដែនអាកាសទៅមូលដ្ឋានទ័ពអាកាសប្រទេសស៊ីប
2026/03/04 12:18:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/03/04 02:18:36 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/02/03 09:25:04 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/01 09:11:59 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/03/02 04:11:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/03/03 12:32:00 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am