អ្នកនាំពាក្យ៖ វត្តមានអង្គទូត និងព័ត៌មានអន្តរជាតិនានានៅព្រំដែន គឺជា​សាក្សី​ជំរុ​ញ​ទៅ​រក​ដំណោះ​ស្រាយ​ដោយសន្តិវិធី

2026/03/04 06:50:37 pm        209

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ជាថ្មីថា វត្តមានជាបន្តបន្ទាប់នៃអង្គទូត និង​តំណាង​អង្គការ​អន្តរជាតិនៅ ក៏ដូចជាសារព័ត៌មានអន្តរជាតិនានា នៅតាមបណ្តោយព្រំដែនកម្ពុជា គឺ​ជា​សាក្សី​ផ្ទាល់​ភ្នែក និងក៏ជាកម្លាំងជំរុញទៅរកដំណោះស្រាយដោយសន្តិវិធីនាពេលខាងមុខ។

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងតាមរយៈសន្និសីទសារព័ត៌មាន នៅ​ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នេះថា ស្របពេលជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ Louise Mushikiwabo អគ្គ​លេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ក៏បាន​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​ និង​ចែក​អំណោយ​ដល់​ជន​ភៀស​សឹកក្នុងវត្តធម្មរង្ស៊ី ស្រុកក្រឡាញ់ ខេត្តសៀមរាបផងដែរ។ លោកជំទាវអគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីនិងគណៈប្រតិភូបានឃើញផ្ទាល់ភ្នែកពីស្ថាន​ភាព​របស់​ប្រជាពលរ​ដ្ឋ​ភៀស​សឹក​ដែល​មិន​ទាន់​អាច​វិល​ត្រឡប់​ទៅ​ផ្ទះស​ម្បែង​វិញ​បាន​នៅ​ឡើយ​ដោយ​សារស្ថានភាពមិនទាន់អំណោយផល និងការរារាំងពីកងកម្លាំងប្រដាប់អាវុធថៃ។

រហូត​មកទល់ពេលនេះ មានពលរដ្ឋភៀសសឹកជាង៩២% ហើយបាន​វិល​ត្រឡប់​ទៅ​កាន់​ផ្ទះ​សម្បែង​វិញ​ក្នុងចំណោមជនភៀសសឹកសរុបជាង៦៤ម៉ឺននាក់។ នៅសល់ពលរដ្ឋភៀសសឹកជិត ៥​ម៉ឺន​នាក់​ទៀតនៅបន្តស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពនៅឡើយ។ ពួកគេត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់គ្រប់បែបយ៉ាងដោយផ្តល់ជូននូវដំណោះស្រាយសមរម្យ​ទៅតា​មស្ថានភាពជាក់ស្តែងដើម្បីអាចរស់នៅក្នុងបរិយាកាសល្អប្រសើរ និងរក្សា​លំនឹង​ជីវភាព​ប្រចាំ​ថ្ងៃ​ក្នុង​អំឡុងពេលដ៏លំបាកនេះ រហូតដល់បង​ប្អូន​អាច​វិល​ត្រឡប់ទៅ​លំនៅឋាន​វិញ​បាន​នា​ពេល​ខាង​មុខ។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលបាន​​និង​កំពុង​ខិត​ខំ​យ៉ាង​ខ្លាំង​និង​យ៉ាង​សកម្ម​លើ​នយោបាយ​ការ​ទូត​ដើម្បី​ជំរុញ​ឱ្យមានដំណោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមយន្តការ JBC ដោយ​អនុ​លោម​តាម​អនុសញ្ញា សន្ធិសញ្ញានិងច្បាប់អន្តរជាតិ និងគោរពយ៉ាង​ខ្ជាប់​ខ្ជួន​នូវ​ស្មារតី​នៃ​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥។ វត្តមានជាបន្តបន្ទាប់នៃអង្គទូត និងតំណាងអង្គការអន្តរជាតិនៅ ក៏ដូចជា​សារ​ព័ត៌មាន​អន្តរជាតិ​នៅតា​មបណ្តោយព្រំដែនគឺជាសាក្សីផ្ទាល់ភ្នែក និងក៏ជាកម្លាំងជំរុញ​ទៅ​រក​ដំណោះ​ស្រាយ​ដោយ​សន្តិវិធីនាពេលខាងមុខ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជាថ្មីថា កម្ពុជាប្រកាន់ជំហរ​យ៉ាង​ម៉ឺង​ម៉ាត់​ក្នុង​ការ​ការ​ពារ​ខ្សែព្រំ​ដែនអន្តរជាតិកម្ពុជា-ថៃដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោ​យ​គោរព​គោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរព​អនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុ​បោះ​បង្គោ​ល​ព្រំដែ​នរបស់​គណៈ​កម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារ​ពាក់​ព័ន្ធ​នានាដែ​ល​ភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិ​ន​ទទួល​ស្គាល់​ដាច់​ខាត​នូវ​ការ​កែ​ប្រែ​ខ្សែ​ព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm