កម្មវីធីកម្ចាត់រោគរបេងព្យាបាលអ្នកជំងឺបានជាង ៩០ភាគរយ លើសផែនការកំណត់ក្នុងឆ្នាំ២០២១

2022/03/24 07:01:24 pm        1.2 K

ភ្នំពេញ៖ របាយការណ៍មណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន បានបង្ហាញថា កម្មវីធីកម្ចាត់រោគរបេងព្យាបាលអ្នកជំងឺបាន ៩៥.៦ភាគរយ ក្នុងឆ្នាំ២០២១ លើសពីគោលដៅដែលកំណត់ត្រឹមតែ ៩០ភាគរយ។

ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែមីនានេះ បានរៀបចំពិធីអបអរសាទរទិវាពិភពលោកកម្ចាត់ រោគរបេង ២៤ មីនា ឆ្នាំ២០២២ ក្រោមប្រធានបទ វិនិយោគ ដើម្បីបញ្ចប់ការរាតត្បាលជំងឺរបេង គឺសង្គ្រោះជីវិត។

លោកវេជ្ជបណ្ឌិត ហួត ចាន់យុដា ប្រធានមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន បានឱ្យដឹងថា គោលបំណងសំខាន់ៗ សម្រាប់ទិវាពិភពលោកកម្ចាត់រោគរបេងរួមមាន៖ ផ្សព្វផ្សាយពីស្ថានភាព និងទំហំបញ្ហានៃជំងឺរបេងនៅក្នុងប្រទេស និងអន្តរជាតិ ជំរុញការលើកកម្ពស់បន្ថែមពីចលនា​ទាក់​ទាញ​ការគាំទ្រ ​ផ្នែកនយោបាយ ​និងថវិកា​ ក្នុងការប្រយុទ្ធនឹងជំងឺរបេងនៅទូទាំងពិភពលោក រួមទាំង​ប្រទេសកម្ពុជាផងដែរ ​សហការសម្របសម្រួល ដើម្បីឱ្យមានការចូលរួមយ៉ាង​ជិតស្និទ្ធ​ថែមទៀត ពី​សំណាក់គ្រប់ភាគីទាំងអស់ រាប់បញ្ចូលទាំងអ្នកផ្តល់ជំនួយ ​សហគមន៍មូលដ្ឋាន ស្ថាប័ន​សុខាភិបាល​ពាក់ព័ន្ធ ​និងស្ថាប័នមិនមែនសុខាភិបាល ដើម្បីធានានូវកិច្ចខិតខំប្រឹងប្រែងថែមទៀត សំដៅជំរុញ​ការងារ​ប្រយុទ្ធ​នឹងជំងឺរបេង​ឱ្យបានខ្លាំងក្លាថែមទៀត។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ​នៅក្នុងឆ្នាំ២០២១ ដោយមាន​ជំនួយឧបត្ថម្ភគាំទ្រ​យ៉ាងខ្លាំងក្លាពី រាជរដ្ឋាភិបាល ​អង្គការដៃគូ​ ព្រមទាំងកិច្ចសហប្រតិបត្តិការពីដៃគូពាក់ព័ន្ធផ្សេងៗទៀត កម្មវីធី​កម្ចាត់រោគរបេង ព្យាបាលអ្នកជំងឺ បាន៩៥.៦ភាគរយ ​ក្នុងឆ្នាំ២០២១ ​លើសពីគោលដៅចំណុចប្រចាំ ដែលកំណត់ត្រឹមតែ៩០ភាគរយ។

កម្ពុជាប្រារព្ធទិវាពិភពលោកកម្ចាត់រោគរបេង ជាលើកដំបូង នៅឆ្នាំ១៩៩៩ ហើយលើកនេះ គឺជា ឆ្នាំទី២៤ ​ដែលមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង ​និងហង់សិន ​នៃក្រសួងសុខាភិបាល បានរៀបចំ​ប្រារព្ធធ្វើទិវានេះយ៉ាង​អធិកអធម​៕អត្ថបទ៖ ទូច សោភ័ណ



អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm