សង្គ្រាមនៅមជ្ឈិមបូព៌ា គំរាមកំហែងបង្កឲ្យមានវិបត្តិថាមពលពិភពលោក

2026/03/04 07:13:10 pm        140

អ្នកវិភាគព្រមានថា ប្រេងបម្រុងរបស់អាស៊ី និងអឺរ៉ុប អាចធ្វើឲ្យធូស្រាលផលប៉ះពាល់ភ្លាមៗនៃសង្គ្រាមនៅមជ្ឈិមបូព៌ាដែលបង្កឡើងដោយការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ទៅលើអ៊ីរ៉ង់ ប៉ុន្តែជម្លោះអូសបន្លាយពេលយូរអាចបង្កឱ្យមានការរំខានធំៗ និងការកើនឡើងតម្លៃយ៉ាងខ្លាំង។ នេះជាការពិត ហើយអ្នកជំនាញពិនិត្យមើលលើផលប៉ះពាល់មួយចំនួនដែលអាចកើតមានលើទីផ្សារថាមពលពិភពលោក ពីជម្លោះនៅក្នុងតំបន់ផលិតប្រេងនិងឧស្ម័នសំខាន់មួយ។

ប្រទេសអារ៉ាប៊ីសាអ៊ូឌីត គឺជាប្រទេសផលិតប្រេងធំបំផុតទីពីររបស់ពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក ហើយអ៊ីរ៉ង់មានចំណាត់ថ្នាក់ក្នុងចំណោមប្រទេសកំពូលៗចំនួន១០។

ប្រទេសកាតា ទោះបីជាមានទំហំតូចក៏ដោយ គឺជាអ្នកនាំចេញឧស្ម័នធម្មជាតិរាវ (LNG) ធំបំផុតទីពីររបស់ពិភពលោក នៅពីក្រោយសហរដ្ឋអាមេរិក។ ប្រទេសគុយវ៉ែត អ៊ីរ៉ាក់ និងអារ៉ាប់រួម ក៏ជាប្រទេសផលិតធំៗផងដែរ។ ច្រកសមុទ្រHormuz ជាច្រកទៅកាន់ឈូងសមុទ្រ ត្រូវបានរារាំងយ៉ាងខ្លាំងដោយអំពើហិង្សានៅក្នុងតំបន់។ ជាធម្មតា ប្រេងប្រហែល២០លានបារ៉ែល ប្រមាណមួយភាគប្រាំនៃការប្រើប្រាស់សកល ឆ្លងកាត់ច្រកសមុទ្រនេះជារៀងរាល់ថ្ងៃ។ យោងតាមទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានឲ្យដឹងថា ការនាំចេញឧស្ម័នធម្មជាតិរាវ (LNG) ពីប្រទេសកាតា និងអារ៉ាប់រួម រួមគ្នាបង្ហាញប្រហែល២០ភាគរយនៃការនាំចេញសកល ក៏ត្រូវតែឆ្លងកាត់ចំណុចនេះផងដែរ។

បណ្តាប្រទេសនៅអាស៊ី ក៏ជាប្រទេសរងផលប៉ះពាល់ខ្លាំងទាក់ទងនឹងថាមពល ដោយប្រេង៨០ភាគរយនិងឧស្ម័នជិត៩០ភាគរយ ឆ្លងកាត់ច្រកសមុទ្រ Hormuz។

ប្រទេសចិន គឺជាប្រទេសនាំចូលប្រេងឆៅឈានមុខគេរបស់ពិភពលោក ហើយការផលិតពីបណ្តាប្រទេសឈូងសមុទ្រ មានចំនួនជិតពាក់កណ្តាលនៃការនាំចូលប្រេងរបស់ខ្លួន។ ប្រទេសឥណ្ឌា ពឹងផ្អែកយ៉ាងខ្លាំងទៅលើប្រេងឆៅពីប្រទេសអ៊ីរ៉ាក់ និងអារ៉ាប៊ីសាអ៊ូឌីត ជាពិសេសចាប់តាំងពីសហរដ្ឋអាមេរិក បានដាក់សម្ពាធលើប្រទេសឥណ្ឌាឱ្យកាត់បន្ថយការទិញប្រេងពីប្រទេសរុស្ស៊ី។

អត្ថបទដែលទាក់ទង

ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm        9
ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm        10
មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        25

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm