អនុប្រធានទី១ អាជ្ញាធរមីន៖ កម្ពុជា មានកាតព្វកិច្ចមិនត្រឹមតែបោសសម្អាតមីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្រ្គាម​ប៉ុណ្ណោះ​ទេ ប៉ុន្តែត្រូវគាំទ្រដល់ជនរងគ្រោះឱ្យរស់នៅប្រកបដោយសេចក្តីថ្លែថ្នូរ

2026/03/04 09:06:18 pm        190

ភ្នំពេញ៖ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេស​រដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យលោកស្រី ប៊ុត រតនា នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈ​មណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) និងលោក Rejib DAKUA នាយកប្រចាំប្រទេសនៃអង្គការ Humanity & Inclusion (H&I) ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​លើជំនួយជនរងគ្រោះ និងផ្លាស់ប្តូរយោបល់​ស្តីពី​ការ​បង្កើត​គោល​ការណ៍​ណែនាំ​ជាតិ​សម្រាប់​ជំនួយ​ជន​រង​គ្រោះ។

តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណ និងកោត​សរសើរ​ដល់​មជ្ឈមណ្ឌល ARMAC ចំពោះភាពជាដៃគូ​យ៉ាង​ជិត​ស្និទ្ធក្នុង​កិច្ច​ការ​សម្រប​សម្រួល​វិស័យ​សកម្មភាពមីនទាំងនៅកម្ពុជា និងថ្នាក់តំបន់។ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានថ្លែង​អំណរ​គុណ​ដល់​អង្គការ H&I សម្រាប់ភាពជាដៃគូយូរអង្វែងជាមួយកម្ពុជា និងបន្តគាំទ្រ​ដល់​វិស័យ​សកម្ម​ភាព​មីន និងកម្មវិធីសង្រ្គោះជនមានពិការភាពនៅកម្ពុជា ក្នុងនោះរួមទាំង​ការ​ស្តារ​កាយ​សម្បទា​ ថែទាំសុខភាពផ្លូវចិត្ត ការធ្វើចលនា និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស ជាដើម។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងបញ្ជាក់ថា ជនមានពិការភាពនៅកម្ពុជា ត្រូវ​បាន​រាជ​រដ្ឋាភិបាល​កម្ពុជា ​ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កំណត់​យ៉ាង​ច្បាស់​ក្នុង​ច្បាប់​ និងយុទ្ធសាស្រ្តជាតិ ដើម្បីធានាសិទ្ធិ សមភាព និងការចូលរួមពេញលេញក្នុងសង្គម។ ដោយ​ឡែកពាក់ព័ន្ធនឹងជនមានពិការភាពដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម រាជ​រដ្ឋាភិបាល​កម្ពុជា ក៏បានចាត់ទុកជា​ផ្នែក​មួយ​សំខាន់​នៃ​គោល​នយោបាយជា​តិ​វិស័យ​សកម្ម​ភាព​មីន​ និងគោលនយោបាយសង្គមរបស់រាជរដ្ឋាភិបាល ដែលផ្តោតលើ “ការថែទាំ ស្តារសម្បទា និង​ការ​រួម​បញ្ចូលពេញលេញក្នុងសង្គម ដែលក្នុងនោះ កម្ពុជា មានកាតព្វ​កិច្ច​មិន​ត្រឹម​តែ​បោស​សម្អាត​មីន​ និងសំណល់ជាតិផ្ទុះពីសង្រ្គាម ប៉ុណ្ណោះទេ ប៉ុន្តែការថែទាំ និងគាំទ្រដល់ជនរងគ្រោះ គ្រួសារ និង​សហគមន៍ ឱ្យរស់នៅប្រកបដោយសេចក្តីថ្លែថ្នូរ។

ក្នុង​ឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្នើសុំឱ្យដៃគូបន្តគាំទ្រ និង​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​បន្ថែម​ជាមួយកម្ពុជា ក្នុងការគាំទ្រដល់កិច្ចការបោសសម្អាតមីន និងកិច្ចស​ង្រ្គោះជ​ន​រង​គ្រោះ​ដោយ​សារ​មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក្នុងគោលដៅ​​រួម​ចំណែក​សម្រាល​បន្ទុក​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​៕

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        1
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        95
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm