លោកឧត្តមនាវីឯក Brad Cooper ប្រធានទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បានរាយការណ៍ថា សហរដ្ឋអាមេរិកបានវាយប្រហារគោលដៅប្រហែល ២.000កន្លែង ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួនប្រឆាំងនឹងអ៊ីរ៉ង់។

លោកបាននិយាយនៅក្នុងវីដេអូមួយដែលចេញផ្សាយនៅលើទំព័រ X របស់ទីបញ្ជាការនេះថា៖«យើងបានវាយប្រហារគោលដៅជិត ២.000 កន្លែងរួចហើយ ជាមួយនឹងគ្រាប់រំសេវជាង ២.000គ្រាប់។ យើងបានធ្វើឲ្យប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់ចុះខ្សោយយ៉ាងខ្លាំង និងបានបំផ្លាញមីស៊ីលបាលីស្ទីក ជើងទម្របាញ់រ៉ូកែត និងយានដ្រូនរាប់រយគ្រឿងរបស់អ៊ីរ៉ង់»។

លោក Cooper បានបន្ថែមថា៖«កងទ័ពជាង ៥០.000នាក់ យន្តហោះចម្បាំង ២០០គ្រឿង នាវាផ្ទុកយន្តហោះពីរគ្រឿង និងយន្តហោះទម្លាក់គ្រាប់បែកមកពីសហរដ្ឋអាមេរិក កំពុងចូលរួមក្នុងប្រតិបត្តិការនេះ»។ យោងតាមលោក «សមត្ថភាពបន្ថែមទៀត កំពុងដំណើរការ»។
លោក Cooper បានបញ្ជាក់ថា សហរដ្ឋអាមេរិក ក៏បានបំផ្លាញនាវាអ៊ីរ៉ង់ចំនួន ១៧គ្រឿង ក្នុងនោះមាននាវាមុជទឹកមួយគ្រឿងផងដែរ។ លោក Cooper បានសន្និដ្ឋានថា៖«រហូតមកដល់ពេលនេះ យើងបានបំផ្លាញនាវាអ៊ីរ៉ង់ចំនួន ១៧ គ្រឿង រួមទាំងនាវាមុជទឹកអ៊ីរ៉ង់ដ៏សំខាន់ជាយុទ្ធសាស្ត្រនិងប្រតិបត្តិការច្រើនបំផុត ដែលឥឡូវនេះ មានប្រហោងមួយនៅចំហៀងរបស់វា ដោយសារត្រូវរងការវាយប្រហារ»៕