អ្នកវិភាគព្រមានថា ការវាយប្រហាររបស់អ៊ីរ៉ង់ លើរដ្ឋឈូងសមុទ្រ អាចពង្រីកសង្គ្រាមប្រឆាំងនឹងទីក្រុងតេអេរ៉ង់

2026/03/04 10:10:25 pm        304

ក្រុមអ្នកវិភាគនៅមជ្ឈិមបូព៌ាបានប្រាប់សារព័ទ៌មានរ៉យទ័រថា ការវាយប្រហារតាមអាកាសរបស់អ៊ីរ៉ង់ លើបណ្ដារដ្ឋនៅតំបន់ឈូងសមុទ្រ អាចជំរុញពួកគេឱ្យចូលទៅក្នុងសម្ព័ន្ធភាពដ៏ធំទូលាយមួយជាមួយសហរដ្ឋអាមេរិក និងពង្រីកសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហារលើកំពង់ផែ ទីក្រុង និងកន្លែងផលិតប្រេងនានានៅក្នុងមជ្ឈិមបូព៌ា ដែលជាតំបន់ផលិតថាមពលដ៏សំខាន់មួយ។

ក្រុមអ្នកវិភាគបាននិយាយថា ការវាយប្រហារសងសឹករបស់អ៊ីរ៉ង់ លើខ្សែជីវិតសេដ្ឋកិច្ចរបស់រដ្ឋឈូងសមុទ្រ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើប្រទេសរបស់ខ្លួន គឺអាចរុញឱ្យរដ្ឋឈូងសមុទ្រ កាន់តែខិតទៅជិតទីក្រុងវ៉ាស៊ីនតោន និងឆ្ពោះទៅរកសកម្មភាពសម្របសម្រួលប្រឆាំងនឹងសាធារណរដ្ឋអ៊ិស្លាមមួយនេះ។

អ្នកវិភាគបន្តទៀតថា គោលបំណងនៃការវាយប្រហារប្រឆាំងនឹងរដ្ឋឈូងសមុទ្រចំនួន៦ ដែលទាំងអស់នោះសុទ្ធតែជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក និងមានមូលដ្ឋានយោធាអាមេរិក គឺដើម្បីធានាថា ប្រទេសទាំងនោះដាក់សម្ពាធលើលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ឱ្យបញ្ឈប់សង្គ្រាម ប៉ុន្តែអ៊ីរ៉ង់ ហាក់ដូចជាបានគណនាខុសហើយ។

លោក Abdulaziz Sager ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវមានមូលដ្ឋាននៅអារ៉ាប៊ីសាអ៊ូឌីត បាននិយាយថា៖ ឥឡូវនេះ បណ្ដារដ្ឋឈូងសមុទ្រប្រឈមនឹងការជ្រើសរើសដ៏លំបាក ខណៈជម្រើសនៃអព្យាក្រឹតភាពបានថយចុះ នៅពេលដែលមីស៊ីលអ៊ីរ៉ង់ ចាប់ផ្តើមធ្លាក់លើទឹកដីខ្លួន ដែល «បង្ខំរដ្ឋទាំងនោះឱ្យក្លាយជាសត្រូវរបស់អ៊ីរ៉ង់» ហើយក៏ជំរុញឱ្យបណ្ដារដ្ឋដែលធ្លាប់តែមានជំហររារែក ឱ្យងាកទៅខាងសហរដ្ឋអាមេរិកយ៉ាងចំហ និងត្រៀមខ្លួនដើម្បីការពារទឹកដី និងផលប្រយោជន៍របស់ពួកគេ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm