ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥស្លាមប្រចាំប្រទេសអូទ្រីស លោក Asadollah Eshragh Jahromi បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា អ៊ីរ៉ង់នឹងបន្តសហការជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ( IAEA) ទោះបីជាមានការឈ្លានពានពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលក៏ដោយ។

អ្នកការទូតរូបនេះ បានលើកឡើងថា៖«នេះគឺជាស្ថានភាពពិសេសមួយនៅពេលនេះ ប៉ុន្តែយើងបានព្យាយាមធានា និងការពារកិច្ចសហប្រតិបត្តិការរបស់យើងជាមួយ IAEA ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ហើយនឹងបន្តធ្វើដូច្នេះ» ដោយមិនបានបញ្ជាក់ពីលទ្ធភាពសម្រាប់ការបន្តការត្រួតពិនិត្យរបស់ទីភ្នាក់ងារនេះ នៅក្នុងសាធារណរដ្ឋនេះទេ។
«សម្រាប់ពេលនេះ ខ្ញុំមិនមានព័ត៌មានលម្អិតជាក់លាក់ណាមួយទាក់ទងនឹងវត្តមានរបស់ក្រុមអធិការកិច្ចនៅក្នុងប្រទេសអ៊ីរ៉ង់ទេ។ ដូចដែលអ្នកបានដឹងហើយថា ប្រទេសរបស់យើង កំពុងស្ថិតនៅក្រោមការវាយប្រហារ ក្នុងសង្គ្រាមពេញបន្ទុក ដូច្នេះយើងគួរតែគិតគូរពីកាលៈទេសៈ និងស្ថានភាពទាំងមូល ហើយទន្ទឹងរង់ចាំវាមានភាពល្អប្រសើរឡើង»៕
