សមាគមវារីវប្បកម្ម សាទរចំណាត់ការប្រមុខរាជរដ្ឋាភិបាល ទប់ស្កាត់​បទល្មើស​នេសាទ​នៅ​បឹងទន្លេសាប

2022/03/24 12:58:14 pm        1.2 K

ភ្នំពេញ៖ សមាគមវារីប្បកម្ម បានសាទរចំណាត់ការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លើការ​ទប់ស្កាត់ឱ្យមានប្រសិទ្ធភាព បង្ក្រាបបទល្មើសនេសាទ នៅលើបឹងទន្លេសាប។ ការថែរក្សាសម្បត្តិធម្មជាតិ​មច្ឆាជាតិ​នៅបឹង​ទន្លេសាប​ មិនត្រឹមតែរក្សាពូជត្រីធម្មជាតិ សម្រាប់​ប្រជាពលរដ្ឋប៉ុណ្ណោះទេ ​ប៉ុន្តែជា​ការ​រក្សា​មរតក​ដល់​មនុស្សជំនាន់​ក្រោយ​ផងដែរ។​

លោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បកម្មកម្ពុជា បានថ្លែងនៅថ្ងៃទី២៤នេះថា អ្នក​ចិញ្ចឹម​ត្រី​ទាំង​អស់​បាន​សាទរ​ចំណាត់​ការ​របស់សម្តេចតេជោ​ ហ៊ុន សែន ​នាយករដ្ឋមន្រ្តី លើការ​បង្រ្កាប​បទល្មើស​នេសាទ​ និងចាប់​ជនល្មើស​នេសាទ​មក​ផ្ដន្ទាទោស​តាមច្បាប់។

លោក សុខ រ៉ាដែន ​លើកឡើងថា ​ចំណាត់ការរបស់ប្រមុខរាជរដ្ឋាភិបាល ​លើការពារធនធាន​ធម្មជាតិ​ និង​មច្ឆាជាតិ​ ក្នុងបឹងធម្មជាតិ គឺជាកាចូលរួម និង​គិតគូរ​ដល់ការអភិរក្សសម្រាប់​ប្រជា​ពលរដ្ឋទូទៅ អាស្រ័យផល​ និងទុកសម្រាប់អ្នកជំនាន់ក្រោយ។

សម្ដេច ហ៊ុន សែន បញ្ជាឱ្យអភិបាលខេត្តជាប់បឹងទន្លេសាប និងមន្រ្តីពាក់ព័ន្ធដោះស្រាយ​បញ្ហា​នេសាទ​ខុសច្បាប់ ​ឱ្យបានដាច់ខាត។ ​នាពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និង​លើកទិស​ដៅ​អនុវត្តការងារឆ្នាំ២០២២ ​របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២៣ មីនា ​សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងកសិកម្ម ​បរិស្ថាន និង​អភិបាលខេត្ត ចាប់​ឈ្មួញ​ទុច្ចរិត ​នេសាទត្រីខុសច្បាប់ ​នៅលើបឹងទន្លេសាបទាំងអស់។

កន្លងមក ​ក្រុមការងារស្រាវជ្រាវរបស់​រាជបណ្ឌិត្យសភា បាន​ចុះស្រាវជ្រាវបទល្មើស​នៅ​បឹងទន្លេសាប​ជាច្រើនលើក។

​ក្រុមការងារស្រាវជ្រាវ ក៏បានផ្ដល់របាយការណ៍ ​ជុំវិញករណីបទល្មើសនេសាទ​ត្រី​ខុសច្បាប់ ដែល​អាចបំផ្លិចបំផ្លាញត្រីក្នុងបឹងទន្លេសាទ ​ជូនសម្ដេច ហ៊ុន សែន៕ អត្ថបទ៖ ឈិត បូរ៉ាវី

រូបភាព៖ ឯកសារ

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm