ស្រីលង្កា ជួយសង្រ្គោះទាហានជើងទឹក ៣២នាក់ពីនាវាចម្បាំងអ៊ីរ៉ង់ដែលត្រូវបានលិច

2026/03/05 12:03:54 am        73

រដ្ឋមន្រ្តីក្រសួងការបរទេសស្រីលង្កាលោក Vijitha Herath និយាយថា ប្រទេសរបស់លោក បានជួយសង្រ្គោះទាហានជើងទឹករងរបួសធ្ងន់ ៣២នាក់ នៅលើនាវាចម្បាំង IRIS Dena របស់អ៊ីរ៉ង់ដែលបានលិចនៅថ្ងៃពុធនេះ នៅក្រៅដែនសមុទ្រប្រទេសកោះមួយនេះ ។

ពុំមានព័ត៌មានភ្លាមៗនោះទេពីមូលហេតុនៃការផ្ទុះបណ្តាលឲ្យនាវាចម្បាំងអ៊ីរ៉ង់លិច ប៉ុន្តែលោក Herath និយាយប្រាប់សភាថា ទាហានជើងទឹករងរបួស ត្រូវបាននាំទៅកាន់មន្ទីរពេទ្យនៅតំបន់ភាគខាងត្បូងស្រីលង្កា ។

នាវាចម្បាំងមាននាវិក ១៨០នាក់ មួយគ្រឿងនេះ បានទូរស័ព្ទស្នើសុំការសង្រ្គោះនៅពេលព្រឹក ថ្ងៃពុធ ។ ក្រសួងការពារជាតិស្រីលង្កា និយាយថា ពួកគេកំពុងស្វែងរកក្រុមនាវិកផ្សេងទៀតនៅលើនាវា IRIS Dena ដែលបានលិចនៅចម្ងាយប្រហែល ៤០គ.ម ពីស្រីលង្កា ។

លោក Herath និយាយថា នាវាកងទ័ពជើងទឹកស្រីលង្កា ២គ្រឿង និងយន្តហោះ ១គ្រឿង ត្រូវបានដាក់ពង្រាយ ដើម្បីចុះប្រតិបត្តិការជួយសង្រ្គោះ ប៉ុន្តែរូបលោកពុំបាននិយាយពីមូលហេតុអ្វីដែលបណ្តាលឲ្យនាវាចម្បាំងមួយគ្រឿងនេះលិចនោះទេ ។

មន្រ្តីមួយរូបនិយាយប្រាប់ទីភ្នាក់ងារព័ត៌មាន AFPថា ពួកយើងកំពុងចុះប្រតិបត្តិការស្វែងរកមនុស្សបាត់ខ្លួន ប៉ុន្តែពួកយើងពុំទាន់បានដឹងនោះទេថាតើមានរឿងអ្វីកើតឡើងចំពោះក្រុមនាវិកផ្សេងទៀត ។

សមាជិកសភាមកពីគណបក្សប្រឆាំងមួយរូប បានសួរទៅសភាថាតើ នាវាចម្បាំងមួយគ្រឿងនេះ ត្រូវបានគេទម្លាក់គ្រាប់បែកឬយ៉ាងណា ដែលជាផ្នែកមួយនៃការវាយប្រហារកំពុងបន្តរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ ប៉ុន្តែគ្មានការឆ្លើយតបភ្លាមៗពីរដ្ឋាភិបាលនោះទេ ។

អ្នកនាំពាក្យកងទ័ពជើងទឹកស្រីលង្កាលោក Buddhika Sampath និយាយដែរថា ប្រតិបត្តិការរបស់ពួកគេ ស្របតាមកាតព្វកិច្ចសមុទ្ររបស់ស្រីលង្កា ហើយទាហានជើងទឹកអ៊ីរ៉ង់ ៣២នាក់ ត្រូវបានជម្លៀសទៅកាន់មន្ទីរពេទ្យធំ ស្ថិតក្នុងទីក្រុង Galle ដែលមានចម្ងាយ ១១៥គ.ម នៅភាគខាងត្បូងរដ្ឋធានី Colombo ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        154
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        143
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm