កងកម្លាំងប្រដាប់អាវុធសហរដ្ឋអាមេរិក បានចំណាយប្រាក់ប្រហែល ៧៧៩ លានដុល្លារ ក្នុងរយៈពេល ២៤ ម៉ោងដំបូងនៃប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ា ឬប្រហែល ០,១% នៃថវិកាយោធាសរុបរបស់ពួកគេសម្រាប់ឆ្នាំ ២០២៦។ នេះបើយោងតាមការគណនារបស់ទីភ្នាក់ងារទួរគី Anadolu។

របាយការណ៍នេះ បាននិយាយថា ចំណែកធំបំផុតនៃការចំណាយក្នុងអំឡុងពេលថ្ងៃដំបូង គឺសម្រាប់ការបាញ់មីស៊ីល Tomahawk ដែលធ្វើឲ្យយោធាចំណាយប្រហែល ៣៤០,៤ លានដុល្លារ។ បន្ទាប់មក គឺការចំណាយលើការវាយប្រហារដោយយន្តហោះចម្បាំងសរុបចំនួន ២៧១,៣ លានដុល្លារ។
ប្រភេទធំបំផុតទី៣រួមមានការប្រើប្រាស់ប្រព័ន្ធបាញ់រ៉ូកែតចល័ត HIMARS ក៏ដូចជាការប្រមូលព័ត៌មានស៊ើបការណ៍សម្ងាត់ និងការគាំទ្រផ្នែកភស្តុភារ ដែលរួមទាំងចំណាយលើកងកម្លាំងប្រដាប់អាវុធសហរដ្ឋអាមេរិកប្រហែល ១២២,២ លានដុល្លារ។ ការវាយប្រហារដែលធ្វើឡើងដោយយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-2 តែមួយមុខ បានធ្វើឲ្យទីក្រុងវ៉ាស៊ីនតោនចំណាយប្រហែល ៣០,២ លានដុល្លារ៕
