ប្រមុខការពារជាតិអ៊ីស្រាអែល គំរាមសម្លាប់អ្នកណាដែលនឹងក្លាយជាមេដឹកនាំកំពូលបន្ទាប់របស់អ៊ីរ៉ង់

2026/03/05 12:30:45 am        67

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Israel Katz បានគំរាមសម្លាប់អ្នកណាដែលក្លាយជាមេដឹកនាំកំពូលបន្ទាប់របស់អ៊ីរ៉ង់ ក្រោយពីការស្លាប់របស់អតីតមេដឹកនាំលោក Ayatollah Ali Khamenei។

លោករដ្ឋមន្ត្រីបានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា៖«មេដឹកនាំណាម្នាក់ ដែលត្រូវបានតែងតាំងដោយរបបភេរវកម្មអ៊ីរ៉ង់ ដើម្បីបន្តផែនការបំផ្លាញអ៊ីស្រាអែល គំរាមកំហែងសហរដ្ឋអាមេរិក ពិភពលោកសេរី និងប្រទេសនានាក្នុងតំបន់ និងគាបសង្កត់ប្រជាជនអ៊ីរ៉ង់ នឹងក្លាយជាគោលដៅនៃការសម្លាប់ដាច់ខាត»។

យោងតាមលោក Katz អ៊ីស្រាអែលមានបំណងសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់បន្ទាប់ «ដោយមិនគិតពីឈ្មោះ ឬកន្លែងលាក់ខ្លួនរបស់បុគ្គលនោះទេ»។

លោកបានកត់សម្គាល់ថា ការសម្រេចចិត្តពាក់ព័ន្ធ ត្រូវបានធ្វើឡើងរួចហើយ។ លោករដ្ឋមន្ត្រី បាននិយាយថា៖«នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) និងខ្ញុំបានណែនាំកងកម្លាំងការពារជាតិ   អ៊ីស្រាអែលឲ្យរៀបចំ និងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីសម្រេចបាននូវគោលបំណងនេះ ដែលជាផ្នែកសំខាន់មួយនៃប្រតិបត្តិការតោគ្រហឹម (Roaring Lion)។ យើងនឹងបន្តធ្វើសកម្មភាពដោយអស់ពីសមត្ថភាពរបស់យើងជាមួយដៃគូអាមេរិករបស់យើង ដើម្បីកម្ទេចសមត្ថភាពរបស់របបនេះ និងបង្កើតលក្ខខណ្ឌសម្រាប់ប្រជាជនអ៊ីរ៉ង់ ដើម្បីផ្តួលរំលំ និងជំនួសរបបនេះ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm