កងជីវពលស៊ីអ៊ីតប្រដាប់អាវុធដែលជាផ្នែកមួយនៃក្រុមតស៊ូឥស្លាមនៅអ៊ីរ៉ាក់ បានធ្វើប្រតិបត្តិការចំនួន ២៧ លើកប្រឆាំងនឹងមូលដ្ឋានយោធាអាមេរិក នៅមជ្ឈិមបូព៌ា នៅថ្ងៃទី 0៣ ខែមីនា ដូចដែលបានចេញផ្សាយនៅលើបណ្តាញ Telegram របស់ចលនានេះ។

សេចក្តីថ្លែងការណ៍នេះ បានឲ្យដឹងថា៖«ចាប់តាំងពីព្រឹកថ្ងៃទី ០៣ ខែមីនា ក្រុមសកម្មប្រយុទ្ធនៃក្រុមតស៊ូឥស្លាមនៅអ៊ីរ៉ាក់ បានធ្វើប្រតិបត្តិការចំនួន ២៧លើក ដោយប្រើយានដ្រូនរាប់សិបគ្រឿង និងមីស៊ីល ប្រឆាំងនឹងមូលដ្ឋានសត្រូវនៅអ៊ីរ៉ាក់ និងតំបន់នេះ»។
នៅថ្ងៃទី ២៨ ខែកុម្ភៈ ចលនានេះបានប្រកាសថា ខ្លួនកំពុងបន្តប្រតិបត្តិការប្រឆាំងនឹងកងកម្លាំងអាមេរិកនៅមជ្ឈិមបូព៌ា ដើម្បីឆ្លើយតបទៅនឹងការចាប់ផ្តើមនៃការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់៕
