កងទ័ពអ៊ីស្រាអែលចូលក្នុងទីក្រុង Khiam របស់លីបង់ និងចេញបញ្ជាឲ្យប្រជាជនផ្លាស់ទៅភាគខាងជើង

2026/03/05 01:47:19 am        60

នៅថ្ងៃពុធ (ទី៤ ខែមីនា ឆ្នាំ២០២៦) នេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋលីបង់ បានរាយការណ៍ថា កងទ័ពអ៊ីស្រាអែលបានចូលទៅក្នុងទីក្រុង Khiam នៅភាគខាងត្បូងនៃប្រទេសលីបង់ ដោយមានចម្ងាយប្រហែល ៦គីឡូម៉ែត្រ ពីព្រំដែនលីបង់-អ៊ីស្រាអែល។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា៖ «ទីក្រុង Khiam កំពុងមានការបាញ់ផ្លោងកាំភ្លើងធំជាបន្តបន្ទាប់ ខណៈដែលកងទ័ពសត្រូវ គឺអ៊ីស្រាអែល បានចូលទៅក្នុងទីក្រុងនេះ»។

ប្រភពមួយពីយោធាលីបង់ បានប្រាប់សារព័ត៌មាន AFP កាលពីថ្ងៃអង្គារថា អ៊ីស្រាអែលបានបើកការឈ្លានពានផ្លូវគោកចូលទៅក្នុងតំបន់ព្រំដែន នៅភាគខាងត្បូងនៃប្រទេសលីបង់ ស្របគ្នានឹងយុទ្ធនាការវាយប្រហារតាមអាកាសរបស់ខ្លួន។

អ៊ីស្រាអែលបានពង្រីកការវាយប្រហារតាមអាកាសរបស់ខ្លួនលើលីបង់ នៅថ្ងៃពុធនេះ ដោយកំណត់គោលដៅលើតំបន់ នៅជុំវិញវិមានប្រធានាធិបតី នៅជិតទីក្រុងបេរូត និងតំបន់ផ្សេងទៀតនៅភាគខាងត្បូងនៃរដ្ឋធានីនេះ ក៏ដូចជាបន្ទាយរបស់ក្រុមសកម្មប្រយុទ្ធហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១នាក់។

ជាមួយគ្នានេះ យោធាអ៊ីស្រាអែលបានប្រាប់ប្រជាជនដែលរស់នៅភាគខាងត្បូងនៃទន្លេ Litani របស់លីបង់ឲ្យធ្វើដំណើរទៅភាគខាងជើងជាបន្ទាន់ នៅថ្ងៃពុធនេះ ដោយព្រមានថា កងទ័ពត្រូវបាន «បង្ខំឲ្យចាត់វិធានការយោធា» ប្រឆាំងនឹងក្រុមហេសបូឡា នៅក្នុងតំបន់នេះ។

គួរបញ្ជាក់ថា លីបង់ត្រូវបានអូសទាញចូលទៅក្នុងសង្គ្រាម នៅតំបន់មជ្ឈិមបូព៌ា កាលពីថ្ងៃចន្ទ នៅពេលដែលក្រុមហេសបូឡាបានវាយប្រហារអ៊ីស្រាអែល ជាការឆ្លើយតបទៅនឹងការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei អំឡុងការវាយប្រហារ ដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល កាលពីចុងសប្តាហ៍កន្លងទៅ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        191
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        178
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm