នៅថ្ងៃពុធនេះ រុស្ស៊ីបានចោទប្រកាន់សហរដ្ឋអាមេរិកថា ប្រើប្រាស់ការគំរាមកំហែងក្នុងក្តីស្រមៃពីអ៊ីរ៉ង់ ជាលេស ដើម្បីផ្តួលសណ្តាប់ធ្លាប់ធម្មនុញ្ញរបស់ពួកគេ ហើយការអំពាវនាវរបស់ទីក្រុងវ៉ាស៊ីនតោនឲ្យពលរដ្ឋអ៊ីរ៉ង់ ដណ្តើមអំណាចពីក្រុមមេដឹកនាំរបស់ពួកគេ គឺជារឿងអាក្រក់ និងអមនុស្សធម៌ ។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីអ្នកស្រី Maria Zakharova និយាយថា សហរដ្ឋអាមេរិក បានប្រើប្រាស់ការចរចាជាមួយអ៊ីរ៉ង់ ដែលបានធ្វើឡើងកាលពីពេលកន្លងទៅ ជាការបិទបាំងផែនការផ្លាស់ប្តូររបបនៅទីនោះ ។
រុស្ស៊ីមាននូវសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្រ្តជាមួយអ៊ីរ៉ង់ ហើយលោកប្រធានាធិបតី Vladimir Putin បានថ្កោលទោសអ្វីដែលលោកចាត់ទុកថា ជាឃាតកម្មដ៏អាក្រក់លើមេដឹកនាំកំពូល Ayatollah Ali Khamenei ដែលត្រូវបានសម្លាប់នៅថ្ងៃដំបូងនៃសង្រ្គាម ចាប់ផ្តើមឡើងដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍កន្លងទៅ ។
ដោយពុំបានអះអាងឈ្មោះលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump អ្នកស្រី Zakharova និយាយបញ្ឆៀងពីការអំពាវនាវរបស់លោកឲ្យពលរដ្ឋអ៊ីរ៉ង់ ដណ្តើមអំណាចពីថ្នាក់ដឹកនាំបុព្វជិតរបស់ពួកគេ ៕