នាវាចម្បាំងក្រិក ២គ្រឿង បានធ្វើដំណើរទៅដល់ប្រទេសស៊ីបនាថ្ងៃពុធនេះ ក្រោយយានដ្រូនវាយប្រហារកងកងទ័ពអាកាសភូមិន្ទអង់គ្លេស នៅទីក្រុង Akrotiri កាលពីរយៈពេលប៉ុន្មានថ្ងៃមុន ជំរុញឲ្យមានការឆ្លើយតបការពារដែនអាកាសក្នុងតំបន់ទ្រង់ទ្រាយធំជាងមុន ពីសម្ព័ន្ធមិត្តអឺរ៉ុប ។
នាវាចម្បាំង Kimon និងនាវាចម្បាំង Psara ត្រូវបានគេមើលឃើញនៅជិតកំពង់ផែទីក្រុងភាគខាងត្បូង Limassol ជិតមូលដ្ឋានទ័ពអាកាសអង់គ្លេស ។ នាវាចម្បាំង Psara បំពាក់ដោយប្រព័ន្ធប្រឆាំងយានដ្រូន Centauros ដែលកាលពីមុនធ្លាប់បានប្រើប្រាស់ប្រឆាំងការវាយប្រហាររបស់ក្រុមឧទ្ទាមហ៊ូធីនៅជិតប្រទេសយេម៉ែន ។ ក្រិកបានបញ្ជូនយន្តហោះចម្បាំង F-16 ៤គ្រឿង ទៅកាន់ប្រទេសកោះស៊ីបផងដែរ ។
ក្រុមមន្រ្តីស៊ីប និយាយថា បារាំងនឹងបញ្ជូនប្រព័ន្ធប្រឆាំងមីស៊ីល និងប្រព័ន្ធប្រឆាំងយានដ្រូន ក៏ដូចជានាវាចម្បាំង Languedoc ។
អង់គ្លេស និយាយថា ពួកគេនឹងដាក់ពង្រាយនាវាពិឃាត HMS Dragon និងឧទ្ធម្ភាគចក្រ Wildcat ២គ្រឿង ដែលមានបំពាក់មីស៊ីល Martlet ដើម្បីពង្រឹងវិស័យការពារជាតិនៅសមុទ្រមេឌីទែរ៉ាណេខាងកើត ។
ក្រសួងការពារជាតិអង់គ្លេស និយាយថា នាវាពិឃាតបំពាក់ប្រព័ន្ធមីស៊ីល Sea Viper នឹងជំរុញសមត្ថភាពអង់គ្លេស ក្នុងការការពារ តាមដាន និងបំផ្លាញការគំរាមកំហែងតាមអាកាស រួមទាំងយានដ្រូន ៕