ពលរដ្ឋស៊ីរីវិលត្រឡប់ពីប្រទេសលីបង់ បានជួបជុំគ្នានៅភូមិ Jdaydet Yabous ស្ថិតនៅព្រំដែនស៊ីរី-លីបង់ ក្រោយពួកគេបានរត់ភៀសខ្លួនពីអរិភាពរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ដែលបានកើនឡើង ក្នុងសប្តាហ៍នេះ ។
លីបង់ត្រូវបានអូសទាញឲ្យធ្លាក់ក្នុងជម្លោះនៅតំបន់មជ្ឈិមបូព៌ា ស្របពេលដែលក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ បើកការវាយប្រហារមីស៊ីលលើអ៊ីស្រាអែល រយៈពេល ២ថ្ងៃជាប់ៗគ្នា កាលពីថ្ងៃអង្គារ ហើយអ៊ីស្រាអែលបានបញ្ជូនទាហានរបស់ពួកគេចូលទៅតំបន់ភាគខាងត្បូងលីបង់ និងបើកការវាយប្រហារតាមច្រកអាកាស ។
ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិនិយាយថា មាននូវចំនួនកើនឡើងជនភៀសខ្លួនស៊ីរីធ្វើដំណើរចេញពីលីបង់ ចូលទៅក្នុងប្រទេសស៊ីរី ។
លីបង់ដែលមានកំហាប់ជនភៀសខ្លួនខ្ពស់បំផុតក្នុងម្នាក់ៗនៅលើពិភពលោកនោះ មានពលរដ្ឋស៊ីរីប្រហែល ១,៥លាននាក់ នៅក្នុងចំណោមពលរដ្ឋសរុបប្រហែល ៤លាននាក់របស់ពួកគេ ។
សូមបញ្ជាក់ថា ពលរដ្ឋស៊ីរីជាង ៦លាននាក់ បានរត់ភៀសខ្លួន ក្រោយសង្រ្គោះផ្ទុះឡើងនៅក្នុងប្រទេសស៊ីរី កាលពីឆ្នាំ ២០១១ ក្នុងនោះភាគច្រើននៃពួកគេ បានធ្វើដំណើរទៅកាន់ប្រទេសទួរគី លីបង់ និងហ៊្សកដានី ៕