ទីភ្នាក់ងារព័ត៌មានរដ្ឋប៉េរូ Andina រាយការណ៍ថា មនុស្សយ៉ាងហោច ១១នាក់ ត្រូវបានសម្លាប់ ក្រោយរថយន្តដឹកអ្នកដំណើរមួយគ្រឿង បានធ្លាក់ចូលក្នុងទន្លេ នៅខេត្ត Huarochiri បន្ទាប់ពីបុករថយន្តមួយគ្រឿងទៀត ។
កិច្ចខិតខំជួយសង្រ្គោះ បានធ្វើឡើងកាលពីថ្ងៃអង្គារ តាមផ្លូវហាយវ៉េ ជាទីដែលឧបទ្ទេវហេតុគ្រោះថ្នាក់ បានកើតឡើង ហើយសាកសពជនរងគ្រោះ ត្រូវបានគេស្រង់ចេញពីទន្លេ ។
ទីភ្នាក់ងារព័ត៌មាន Andina រាយការណ៍ថា មនុស្សជិត ២០នាក់ ត្រូវបានគេមានជំនឿថា នៅលើរថយន្ត ពេលដែលវាធ្លាក់ចូលទៅក្នុងទន្លេ Rimac ។
សាច់ញាតិអ្នកដំណើរម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ និយាយថា រថយន្តបើកលឿនដូចព្យុះ បើទោះបីជាពួកគេនិយាយប្រាប់អ្នកបើកបរឲ្យបន្ថយល្បឿនក៏ដោយ ។ រថយន្តបើកលឿនដូចរថយន្តប្រណាំងអញ្ចឹង ពួកគេបើកប្រដេញគ្នា បើកបរដោយគ្មានការប្រុងប្រយ័ត្ននោះទេ ហើយឥឡូវពួកយើងមើលឃើញថា វាគឺជាសោកនាដកម្ម បញ្ចប់ទៅជាមួយការសម្លាប់អាយុជីវិតមនុស្ស ៕