សារព័ត៌មានរដ្ឋរុស្ស៊ី Sputnik-Armenia រាយការណ៍ថា មនុស្សប្រហែល ៤០០នាក់ បានឆ្លងកាត់ព្រំដែនរវាងអ៊ីរ៉ង់ និងអាមេនី ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ក្នុងនោះមនុស្ស ៣០០នាក់ នៃអ្នកជម្លៀសខ្លួន គឺជាជនជាតិអ៊ីរ៉ង់ និងមនុស្សផ្សេងទៀត គឺជាជនបរទេស រួមទាំងជនជាតិរុស្ស៊ី ៣១នាក់ផងដែរ ។
សារព័ត៌មានរុស្ស៊ី រាយការណ៍ថា ស្ថានទូតរុស្ស៊ីនៅទីក្រុងតេអេរ៉ង់ បានណែនាំឲ្យប្រើប្រាស់ប្រទេសអាល់មេនី និងអាស៊ែបៃហ្សង់ ជាទីតាំងជម្រៀសខ្លួន ។
ជនជាតិទួរគីម្នាក់រស់នៅក្នុងទីក្រុង Tbilisi ប្រទេសហ្សកហ្ស៊ី និយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅច្រកឆ្លងកាត់ព្រំដែនថា លោកបានចំណាយប្រាក់ ២០០ដុល្លារ ដើម្បីធ្វើដំណើរតាមរថយន្តឈ្នួល ចេញពីទីក្រុងតេអេរ៉ង់ ឆ្ពោះទៅកាន់ព្រំដែនអាមេនី ។ លោកថា គ្មានការធ្វើចរាចរណ៍តាមផ្លូវអាកាសនោះទេ ដោយសារតែការទម្លាក់គ្រាប់បែកឥតឈប់ឈរ ។
ចំណែកឯលោក Amir Zakhari គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុងតេអេរ៉ង់ និយាយថា ការទម្លាក់គ្រាប់កើតមាន ៥០-៦០លើកជារៀងរាល់ថ្ងៃ ។ ទីក្រុងមួយនេះត្រូវបានគេបោះបង់ចោល ពេលដែលមនុស្សរត់ភៀសខ្លួនទៅកាន់តំបន់ជនបទ ឬស្នាក់នៅក្នុងផ្ទះ ។
លោកបន្តថា ហាងលក់ចំណីអាហារ មន្ទីរពេទ្យ និងស្ថានីយប្រេង នៅដំណើរការធម្មតាទេ ប៉ុន្តែវាគួរឲ្យខ្លាចខ្លាំងណាស់ ។ គេមិនអាចស្មានដឹងបានឡើយសម្រាប់គ្រួសារមានកូនតូចៗ ៕