មអាជ្ញាធរនិយាយថា មនុស្សយ៉ាងហោច ៤នាក់ បានស្លាប់កាលពីថ្ងៃអង្គារ ក្រោយបាក់ផ្លូវដើរនៅតំបន់ឆ្នេរក្រុង Santander ស្ថិតនៅភាគខាងជើងប្រទេសអេស្ប៉ាញ ។មន្រ
តីនគរបាល និងឆ្មាំល្បាតឆ្នេរ ត្រូវបានគេមើលឃើញ កំពុងស្វែងរកមនុស្សនៅជិតចំណោតថ្មហើយនិងតំបន់ឆ្នេរ ក្រោយមនុស្ស ២នាក់ ត្រូវបានគេរាយការណ៍បាត់ខ្លួន ។អភិបា
លក្រុង Santander លោក Gema Igual និយាយប្រាប់ អ្នកសារព័ត៌មានថា ក្រុមមិត្តភ័ក្តិមានគ្នា៧នាក់ បានដើរក្បែរចំណោតថ្មតំបន់ឆ្នេរ El Bocal ។មនុស្ស
ម្នាក់ទៀតដែលបានធ្លាក់ពីផ្លូវដើរ ត្រូវបានជួយសង្រ្គោះហើយនិងនាំទៅកាន់មន្ទីរពេទ្យ ដោយមានរបួសធ្ងន់ធ្ងរ ៕