បារាំងបង្ហាញ «សាមគ្គីភាព» ជាមួយអេស្ប៉ាញ ក្រោយមានការគំរាមកំហែងពីអាមេរិកលើទីក្រុងម៉ាឌ្រីដ

2026/03/05 03:31:33 am        166


ប្រធានាធិបតីបារាំង លោក Emmanuel Macron នៅថ្ងៃពុធ (ទី៤ ខែមីនា ឆ្នាំ២០២៦) បានបង្ហាញសាមគ្គីភាពជាមួយអេស្ប៉ាញ បន្ទាប់ពីមានការគំរាមកំហែងថ្មីៗរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ជុំវិញជំហររបស់ទីក្រុងម៉ាឌ្រីដលើបញ្ហាអ៊ីរ៉ង់។

ការិយាល័យប្រធានាធិបតីបារាំង បានប្រាប់ទូរទស្សន៍ BFMTV ថា លោក Macron ទើបតែបានជជែកជាមួយនាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez «ដើម្បីបង្ហាញពីសាមគ្គីភាពរដ្ឋអឺរ៉ុបរបស់បារាំង ជាការឆ្លើយតបទៅនឹងការគំរាមកំហែងថ្មីៗ ដោយដាក់សម្ពាធសេដ្ឋកិច្ច ដែលអេស្ប៉ាញត្រូវបានកំណត់គោលដៅកាលពីម្សិលមិញ»។

លោក Sanchez បានរិះគន់ «សកម្មភាពយោធាជាឯកតោភាគី» របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ ដោយព្រមានថា វាតំណាងឲ្យការកើនឡើងនូវជម្លោះ និងរួមចំណែកដល់ «សណ្តាប់ធ្នាប់អន្តរជាតិមិនប្រាកដប្រជា និងអរិភាពបន្ថែមទៀត»។

បន្ទាប់មក លោក Trump បានគំរាមកាត់ផ្តាច់ពាណិជ្ជកម្មជាមួយអេស្ប៉ាញ ដោយហៅប្រទេសនវថា ជាសម្ព័ន្ធមិត្ត «មិនល្អ» បន្ទាប់ពីទីក្រុងម៉ាឌ្រីដបានបដិសេធមិនអនុញ្ញាតឲ្យសហរដ្ឋអាមេរិកប្រើប្រាស់មូលដ្ឋានយោធារបស់ខ្លួននៅក្នុងប្រទេសនេះ ដើម្បីវាយប្រហារអ៊ីរ៉ង់។

យ៉ាងណាក្ដី អេស្ប៉ាញក៏បានថ្កោលទោសការវាយប្រហារសងសឹកដោយអ៊ីរ៉ង់ ដែលកំណត់គោលដៅប្រទេសឈូងសមុទ្រផងដែរ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm