UN៖ មហាសន្និបាតអង្គការសហប្រជាជាតិបានជួបប្រជុំគ្នាកាលពីថ្ងៃពុធ សម្រាប់កិច្ចប្រជុំបន្ទាន់លើកទីពីររបស់ខ្លួនស្តីពីវិបត្តិអ៊ុយក្រែន ចាប់តាំងពីរុស្ស៊ីបានវាយលុកចូលប្រទេសនេះកាលពីថ្ងៃទី២៤ ខែកុម្ភៈ។

ដំណោះស្រាយដាក់ចេញដោយអ៊ុយក្រែន និងរដ្ឋសមាជិកផ្សេងទៀតលើផលវិបាកមនុស្សធម៌ នៃការវាយលុកលើអ៊ុយក្រែន ការអំពាវនាវរកដំណោះស្រាយការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន សម្រាប់ការបង្កើតស្ថានភាពមនុស្សធម៌ធ្ងន់ធ្ងរដោយជំរុញឱ្យមានច្រករបៀងមនុស្សធម៌ និងទាមទារឱ្យបញ្ឈប់ការប្រយុទ្ធ និងដកកងទ័ព។ លោក Sergiy Kyslytsya តំណាងអចិន្ត្រៃយ៍ប្រទេសអ៊ុយក្រែនប្រចាំអង្គការសហប្រជាជាតិបាននិយាយថា ប្រជាជនអ៊ុយក្រែនរាប់ពាន់នាក់បានបាត់បង់ជីវិតក្នុងមួយខែកន្លងទៅនេះ ទាំងបុរស និងស្ត្រី ក្មេង ចាស់ ជនស៊ីវិល និងយោធា។ ពួកគេបានស្លាប់ដោយសារតែរុស្ស៊ីសម្រេចចិត្តវាយប្រហារ។ វាយប្រហារមកលើអ៊ុយក្រែន វាយប្រហារសន្តិភាព វាយប្រហារយើងទាំងអស់គ្នា។ រាល់ថ្ងៃសង្គ្រាមរុស្ស៊ីធ្វើឱ្យស្ថានភាពមនុស្សធម៌កាន់តែធ្ងន់ធ្ងរឡើង។

វាបានឈានដល់កម្រិតនៃគ្រោះមហន្តរាយមនុស្សធម៌រួចហើយ។ ប្រជាជនកំពុងស្រេកឃ្លាន ស្លាប់នៅក្នុងតំបន់ដែលត្រូវបានរុស្ស៊ីកាន់កាប់ ឬឡោមព័ទ្ធ។ ប្រជាជនកំពុងត្រូវបានគេសម្លាប់ ក្នុងការប៉ុនប៉ងរត់ភៀសខ្លួនពីតំបន់ដែលមានជម្លោះ។ វិបត្តិមនុស្សធម៌មិនមែនជាគ្រោះធម្មជាតិនោះទេ។ វាត្រូវបានបង្កើតឡើងដោយមនុស្ស។ ប្រទេសណាក៏ដោយដែលខិតខំប្រឹងប្រែង ក្នុងការដោះស្រាយគ្រាអាសន្នផ្នែកមនុស្សធម៌ក្នុងប្រទេសអ៊ុយក្រែន ត្រូវតែច្បាស់លាស់អំពីអ្វីដែលបង្កឱ្យមានភាពអាសន្ននេះ៕
អត្ថបទ៖ ប៊ុនថន