ប្រជាជននេប៉ាល់ ចេញទៅបោះឆ្នោតក្នុងក្ដីសង្ឈឹមថាមានការផ្លាស់ប្ដូរ បន្ទាប់ពីបាតុកម្មដ៏បង្ហូរឈាម

2026/03/05 04:46:57 pm        182

រយៈពេលជិតប្រាំមួយខែបន្ទាប់ពីរលកបាតុកម្មដ៏កម្រោលដឹកនាំដោយយុវជន និងការស្លាប់របស់មនុស្ស ៧៧នាក់ បានបង្ខំឱ្យនាយករដ្ឋមន្ត្រីនេប៉ាល់នៅពេលនោះគឺលោក K.P. Sharma Oli លាលែងពីតំណែង ប្រជាជននេប៉ាល់បានចាប់ផ្តើមបោះឆ្នោតនៅថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២៦ នេះ នៅក្នុងការបោះឆ្នោតសកលមួយ ដើម្បីជ្រើសរើសសភាថ្មីនៅក្នុងប្រទេសតំបន់ភ្នំហិមាល័យមួយនេះ ដែលប្រជាពលរដ្ឋសង្ឈឹមថា នឹងអាចនាំឱ្យមានការផ្លាស់ប្ដូរ។

ម្ចាស់ឆ្នោតប្រហែល ១៩ លាននាក់ នៃប្រជាជននេប៉ាល់សរុបប្រមាណ ៣០ លាននាក់ មានសិទ្ធិបោះឆ្នោតជ្រើសរើសសមាជិកសភាចំនួន ២៧៥ រូប តាមរយៈប្រព័ន្ធបោះឆ្នោតចម្រុះ ដោយក្នុងនោះមាន ១៦៥ អាសនៈ តាមរយៈការបោះឆ្នោតផ្ទាល់ (គឺឈ្នះបានអាសនៈ) និង ១១០ អាសនៈទៀត តាមរយៈប្រព័ន្ធសមាមាត្រ។

យោងតាមគណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសនេះ ការបោះឆ្នោតចាប់ផ្តើមនៅម៉ោងក្នុងស្រុក ៧ព្រឹក និងបិទនៅម៉ោង ៥ ល្ងាច ហើយការរាប់សន្លឹកឆ្នោតគ្រោងនឹងចាប់ផ្តើមភ្លាមៗបន្ទាប់ពីនោះ។ លទ្ធផលបឋម ទំនងជានឹងលេចចេញជារូបរាងនៅថ្ងៃសុក្រ ទី៦ ខែមីនា ស្អែកនេះ ប៉ុន្តែលទ្ធផលពេញលេញអាចនឹងត្រូវចំណាយពេលមួយសប្តាហ៍ ឬលើសពីនេះ។

ដោយស្ថិតនៅចន្លោះចិននិងឥណ្ឌា នេប៉ាល់ត្រូវបានញាំញីដោយអស្ថិរភាពនយោបាយអស់ជាច្រើនទសវត្សរ៍ ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច។ វិបត្តិដ៏រ៉ាំរ៉ៃចាក់ឫសយ៉ាងជ្រៅនេះ បានផ្ទុះឡើងជាបាតុកម្មតាមដងផ្លូវកាលពីខែកញ្ញាឆ្នាំមុន ដែលបញ្ឆេះឡើងដោយបម្រាមបណ្ដាញសង្គម និងបាននាំមនុស្សរាប់ពាន់នាក់ចុះតាមដងផ្លូវ រហូតឈានដល់មានការប៉ះទង្គិចគ្នា និងការបាត់បង់ជីវិត។

លោក Oli បានចូលរួមប្រកួតប្រជែងម្ដងទៀតក្នុងការបោះឆ្នោតថ្ងៃព្រហស្បតិ៍នេះ រួមជាមួយបេក្ខជនជាង ៣.៤០០ នាក់ផ្សេងទៀត មកពី ៦៥ គណបក្ស។ បក្សដែលកំពុងនាំមុខគេសម្រាប់ការបោះឆ្នោតនេះ គឺបក្សដែលទើបបង្កើតបាន ៣ឆ្នាំឈ្មោះ Rastriya Swatantra Party (RSP) ដោយបេក្ខជននាយករដ្ឋមន្ត្រីរបស់ខ្លួន គឺលោក Balendra Shah ជាអតីតតារាចម្រៀងរ៉េបដ៏មានប្រជាប្រិយភាពដែលបានក្លាយជាអ្នកនយោបាយ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        162
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        150
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm