ចក្រភព​អង់គ្លេស និង​អៀក​ឡង់​ដាក់​សំណើ​ផ្លូវការ​ដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ Euro 2028

2022/03/24 09:44:21 pm        95

​បាល់ទាត់៖ ​ចក្រភព​អង់គ្លេស និង​សាធារណរដ្ឋ​អៀក​ឡង់​បាន​ដាក់​សំណើ​រួមគ្នា​ជា​ផ្លូវការ​ហើយ ក្នុងការ​ដេញថ្លៃ​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​បាល់ទាត់​ជើងឯក​ទ្វីប​អឺរ៉ុប Euro 2028​។

សមាគម​បាល់ទាត់​ចំនួន ៥ បានបង្ហាញ​ចំណាប់អារម្មណ៍​របស់ខ្លួន​តាំងពី​ខែកុម្ភៈ​ម្ល៉េះ បន្ទាប់ពី​បាន​ព្រមព្រៀង​នឹង​គ្នា​ប្រកាស​ដកខ្លួន​ពី​ការដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ ​រៀបចំការប្រកួតបាល់ទាត់​ពិភពលោក FIFA World Cup 2030 ដោយ​បង្វែរ​មក​ផ្តោតលើ​ការដេញថ្លៃ​លើ​ការរៀបចំ​ជើងឯក​ទ្វីបអឺរ៉ុប Euro 2028 វិញ​។ ​ការសំរេចចិត្ត​នេះ​ធ្វើឡើង​បន្ទាប់ពី​រដ្ឋាភិបាល​ចក្រ​ភព​អង់គ្លេស ក្រោម​ការសិក្សា​របស់​គណៈកម្មាធិការ​វប្បធម៌ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​កីឡា DCMS បាន​ពិពណ៌នា​ការដេញថ្លៃ World Cup នាពេលខាងមុខ​ដោយ​ត្រូវ​ចំណាយ​ថវិកា​យ៉ាងច្រើន​ស​ន្ថឹ​ក​សន្ធាប់ ដែល​អាច​ផ្តល់​ផលប៉ះពាល់​ដល់​សេដ្ឋកិច្ច​ផងដែរ​។

អង់គ្លេស​ក៏​ធ្លាប់​បរាជ័យ​ដែរ​ក្នុងការ​ដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ World Cup 2018 នៅ​រុស្ស៊ី​កន្លងមក ​ដោយ​កាលនោះ​ក្រោម​ការដឹកនាំ​ដេញថ្លៃ​ដោយ David Beckham ព្រះអង្គម្ចាស់ Williams និង​អតីត​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក David Cameron​។ ​​រំលឹកថា​ អង់គ្លេស​ធ្លាប់​ទទួល​រៀបចំ​ការប្រកួត​បាល់ទាត់​ពិភពលោក​ម្តង​តាំងពី​ឆ្នាំ១៩៦៦ ដែល​កាលនោះ​អង់គ្លេសគឺជា​ជើងឯក​តែម្តង​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        82
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        380
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        468

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm