គ្រូព្រះខ័នរាជ និងភ្នំពេញក្រោនថា ជំនួបពានទី៣ ទ្វីបអាស៊ីល្ងាចនេះ នឹងតានតឹងខ្លាំង ដោយសារ​ការស្គាល់គ្នាដូចថ្ងៃ

2026/03/05 05:16:41 pm        341

ជំនួបជាប្រវត្តិសាស្ត្ររវាងក្លិបព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន  ក្នុងពានរង្វាន់លំដាប់ទី៣ ទ្វីប​អាស៊ី AFC Challenge League ឆ្នាំ២០២៥/២៦ វគ្គ ៨ក្រុមចុងក្រោយ-ជើងទី១ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ល្ងាច​ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ នេះ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) ស្របពេលគ្រូ​បង្វឹក​ទាំង​សង​ខាងបានអះអាងថា ការប្រកួតនេះនឹងមានភាពតានតឹងកាន់តែខ្លាំង ដោយសារ​ក្រុម​ទាំង​ពីរ​ស្គាល់សមត្ថភាពគ្នាទៅវិញទៅមកច្បាស់ និងធ្លាប់តទល់គ្នា​យ៉ាង​ស្វិត​ស្វាញ​ក្នុង​លីគ​កំពូល​កម្ពុជា​។

លោក McConkey Matthew គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានថ្លែងក្នុង​សន្និសីទ​សារ​ព័ត៌មាន​មុន​ការប្រកួតថា ក្រុមទាំងពីរ ធ្លាប់ជួបគ្នាច្រើនដង និងបានស្គាល់ពីគ្នាយ៉ាងច្បាស់ ។ តែ​អ្វី​ដែល​ខុសប្លែកក្នុងជំនួបពានកម្រិតទ្វីបនេះ គឺចំនួនកីឡាករបរទេសលើទីលាន ដែល​នឹង​ជំរុ​ញ​ឲ្យ​មាន​ភាព​តានតឹងកាន់តែខ្លាំង។

រីឯកីឡាករ Peprah Kwame ក៏មិនញញើត ហើយបាន​បង្ហាញ​ការ​តាំង​ចិត្ត និងត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតដ៏សំខាន់នេះ។

ចំណែកលោក Oleg Starynskyi គ្រូបង្វឹកក្រុមភ្នំពេញក្រោន វិញ បាន​ចាត់​ទុក​នេះ​គឺ​ជា​ជំនួប​ប្រវត្តិសាស្ដ្រ​ក្នុង​បាល់ទាត់កម្ពុជា ដែលមានក្លិបតំណាងកម្ពុជា ២ ជួបគ្នាក្នុងពានរង្វាន់អន្ដរជាតិ។ ដោយសារក្រុមទាំងពីរ សុទ្ធតែបានស្គាល់ពីគ្នា នឹងជំរុញឲ្យមានការប្រកួតប្រជែងខ្ពស់លើទីលាន គ្រាដែលកីឡាករ Andres Neito ក៏បានលើកឡើងស្រដៀងគ្នា ជុំវិញជំនួបដ៏កក្រើកក្រុមខ្លាំង ប៉ះខ្លាំង នាល្ងាចនេះផងដែរ។

គួរដឹងថា នេះគឺជាលើកដំបូងហើយ ដែលក្រុមតំណាងកម្ពុជាទាំងពីរ បានជួបគ្នាក្នុងវគ្គដ៏សំខាន់ នៃ​ពានរង្វាន់កម្រិតទី៣ ទ្វីបអាស៊ីនេះ ។ ការប្រកួវគ្គ ៨ក្រុមចុងក្រោយ នឹងធ្វើឡើង ២ជើង ដើម្បី​កាត់​សេចក្ដីរកក្រុមឈ្នះ ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងនោះជើងទី១ ភ្នំពេញក្រោន ត្រូវ​ធ្វើ​ម្ចាស់​ផ្ទះ ដោយប្រើប្រាស់ពហុកីឡដ្ឋានជាតិ(អូឡាំពិក) នាល្ងាចថ្ងៃទី៥ ខែមីនានេះ ខណៈ​ជើង​ទី២ ព្រះខ័នរាជស្វាយរៀង នឹងធ្វើម្ចាស់ផ្ទះវិញម្ដង នៅពហុកីឡដ្ឋានជាតិមរតកតេជោ នា​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ២០២៦ ខាងមុខ៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        81
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        364
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        452

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm