ប្រមុខការទូត៖ និស្សិតកម្ពុជាជាង២០០នាក់នៅអ៊ីស្រាអ៊ែល និងមួយចំនួននៅអារ៉ាប់មានសុវត្ថិភាព ខណៈស្ថានទូតខ្មែរកំពុងតាមដានដោយយកចិត្តទុកដាក់ដើម្បីសុវត្ថិភាពរបស់ពួកគេ

2026/03/05 11:02:51 am        197

រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា និស្សិតកម្ពុជាជាង ២០០នាក់ ដែលកំពុងតែរស់នៅ និងសិក្សា ឬក៏ធ្វើកម្មសិក្សា នៅប្រទេសអ៊ីស្រាអ៊ែល និងប្រមាណជា ១០០នាក់ផ្សេងទៀត នៅបណ្តាប្រទេសផ្សេងៗទៀតនៅក្នុងតំបន់ និងទាំងនៅប្រទេសអារ៉ាប់មួយចំនួន គឺមានសុខសុវត្ថិភាព និងនិស្សិតតិចតួច ដែលនៅក្នុងតំបន់ក្រហម គឺបានធ្វើការណែនាំឲ្យពួកគាត់មានការប្រុងប្រយ័ត្ន។

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសបានថ្លែងប្រាប់ BTV នៅព្រឹកថ្ងៃទី០៥ ខែមីនានេះថា ចាប់តាំងពីថ្ងៃដែលកើតមានការវាយប្រហារទៅលើអ៊ីរ៉ង គឺទាំងក្រសួងការបរទេស ក្រសួងពាក់ព័ន្ធនានាមានក្រសួងកសិកម្ម ក្រសួងអប់រំ និងស្ថាប័នផ្សេងៗទៀតបានសហការគ្នាដើម្បីធ្វើទំនាក់ទំនងសួរសុខទុក្ខនិស្សិតរបស់យើងដែលកំពុងតែរស់នៅ និងសិក្សា ឬក៏ធ្វើកម្មសិក្សានៅទីនោះ ទាំងនៅអ៊ីស្រាអ៊ែល ទាំងនៅប្រទេសអារ៉ាប់មួយចំនួន។ ហើយបានទទួលព័ត៌មានត្រឡប់មកវិញ គឺអ្នកទាំងអស់នោះមានសុវត្ថិភាពទេ។

រដ្ឋមន្ត្រីការបរទេសកម្ពុជាបានបញ្ជាក់ថា ៖ “មាននិស្សិតរបស់យើងជាង ២០០នាក់នៅអ៊ីស្រាអ៊ែល និងប្រមាណជា ១០០នាក់ទៀត នៅបណ្តាប្រទេសផ្សេងៗទៀតនៅក្នុងតំបន់។ ហើយមាននិស្សិតតិចតួចទេដែលនៅក្នុងតំបន់ក្រហម ប៉ុន្តែយើងក៏បានធ្វើការណែនាំឲ្យពួកគាត់មានការប្រុងប្រយ័ត្ន ហើយមានទំនាក់ទំនងជាមួយក្រសួងការបរទេស ជាមួយស្ថានទូត ជាមួយនឹងក្រសួងផ្សេងៗទៀត ដែលជាក្រសួងអាណាព្យាបាលរបស់គាត់ ដើម្បីតាមតានព័ត៌មាននេះជាប់ជាប្រចាំ ហើយនឹងថែខ្លួនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ដើម្បីសុវត្ថិភាពរបស់ពួកគាត់។ មកដល់ម៉ោងនេះ អត់ទាន់មានព័ត៌មានដែលថាអ្នកទាំងអស់នោះ មានបញ្ហាខាងផ្នែកសុវត្ថិភាពនោះទេ គាត់នៅសុខសប្បាយទាំងអស់គ្នានៅឡើយទេ”។

គួរបញ្ជាក់ថា និស្សិតកម្ពុជាជាង២០០នាក់ ដែលកំពុងសិក្សានៅប្រទេសអ៊ីស្រាអ៊ែល ជានិស្សិតមពីសកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ក៏ដូចជាសាកលវិទ្យាល័យជាតិគ្រប់គ្រង និងសេដ្ឋកិច្ច។ អត្ថបទ៖ វង្ស សុភាព 

អត្ថបទដែលទាក់ទង

សមត្ថកិច្ចចម្រុះរាជធានីភ្នំពេញឃាត់ខ្លួនជនជាតិកូរ៉េខាងត្បូង១០នាក់ ពាក់ព័ន្ធបទល្មើស Online Scam
2026/03/05 01:06:13 pm        1
អនុប្រធានទី១នៃរដ្ឋសភា បង្ហាញមោទនភាពរបស់កម្ពុជាក្នុងការបញ្ជូនកងកម្លាំងមួកខៀវជានារី និងការលើកកម្ពស់សមភាពយេនឌ័រ
2026/03/05 12:54:56 pm        1
សម្តេច ម៉ែន សំអន៖ ការរួមចំណែកយ៉ាងសកម្មរបស់ស្រ្តីក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីកសាង និងថែរក្សាសន្តិភាពគឺជាធាតុផ្សំមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ
2026/03/05 12:44:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សមត្ថកិច្ចចម្រុះរាជធានីភ្នំពេញឃាត់ខ្លួនជនជាតិកូរ៉េខាងត្បូង១០នាក់ ពាក់ព័ន្ធបទល្មើស Online Scam

2026/03/05 01:06:13 pm
​អនុប្រធានទី១នៃរដ្ឋសភា បង្ហាញមោទនភាពរបស់កម្ពុជាក្នុងការបញ្ជូនកងកម្លាំងមួកខៀវជានារី និងការលើកកម្ពស់សមភាពយេនឌ័រ
2026/03/05 12:54:56 pm
​សម្តេច ម៉ែន សំអន៖ ការរួមចំណែកយ៉ាងសកម្មរបស់ស្រ្តីក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីកសាង និងថែរក្សាសន្តិភាពគឺជាធាតុផ្សំមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ
2026/03/05 12:44:21 pm
​ក្រសួងបរិស្ថាន ចាត់វិធានការច្បាប់ និងបច្ចេកទេស ចំពោះក្រុមហ៊ុនមួយនៅខេត្តតាកែវ ដែលបានបញ្ចេញផ្សែងប៉ះពាល់ដល់បរិស្ថាន និងប្រជាពលរដ្ឋ
2026/03/05 12:43:49 pm
​បឹងកេតឈ្នះកងយោធពលខេមរភូមិន្ទ ខណៈណាហ្គាស្មើវិសាខា ក្នុងជើងទី១ នៃវគ្គ ១/៤ ពានសម្ដេចតេជោ ហ៊ុន សែន
2026/03/05 12:36:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/03/04 07:02:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/02/03 09:25:04 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/01 09:11:59 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/03/04 01:35:59 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/03/03 12:32:00 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am