រុស្ស៊ីស្តីបន្ទោសយានដ្រូនរបស់កងទ័ពជើងទឹកអ៊ុយក្រែន ខណៈកប៉ាល់ដឹកប្រេងលិចនៅសមុទ្រមេឌីទែរ៉ាណេ

2026/03/05 06:16:55 pm        178

ក្រុមមន្ត្រីកំពង់ផែលីប៊ីបាននិយាយថា កប៉ាល់ដឹកឧស្ម័នធម្មជាតិរាវ (LNG) របស់រុស្ស៊ីមួយគ្រឿងបានលិចនៅសមុទ្រមេឌីទែរ៉ាណេរវាងប្រទេសលីប៊ី និងប្រទេសម៉ាល់តា បន្ទាប់ពីត្រូវបានវាយប្រហារដោយការផ្ទុះ និងអគ្គិភ័យ។

រុស្ស៊ី បានចោទប្រកាន់អ៊ុយក្រែនថាបានកំណត់គោលដៅកប៉ាល់ Arctic Metagaz ដោយប្រើយន្តហោះគ្មានមនុស្សបើកក្នុងសមុទ្រ ដែលបានបាញ់ចេញពីឆ្នេរសមុទ្រលីប៊ី។

សេវាសន្តិសុខរដ្ឋ SBU របស់អ៊ុយក្រែន ពុំបានធ្វើអត្ថាធិប្បាយលើការចោទប្រកាន់នេះទេ ហើយអាជ្ញាធរកំពង់ផែលីប៊ីបាននិយាយថា មូលហេតុនៃអគ្គិភ័យមិនច្បាស់លាស់។  

ប្រជាជនលីប៊ីបាននិយាយថា កប៉ាល់ដឹកប្រេងកំពុងដឹកឧស្ម័នធម្មជាតិរាវប្រហែល ៦២.០០០ តោនមុនពេលមានការផ្ទុះ ហើយបានលិចនៅចម្ងាយប្រហែល២៤០ គីឡូម៉ែត្រ ភាគខាងជើងនៃកំពង់ផែ Sirte របស់លីប៊ី។

ក្រសួងដឹកជញ្ជូនរបស់រុស្ស៊ីបាននិយាយថា មានជនជាតិរុស្ស៊ីចំនួន៣០ នាក់នៅលើកប៉ាល់ Arctic Metagaz។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃម៉ាល់តា លោក Byron Camilleri បាននិយាយថា ពួកគេទាំងអស់ត្រូវបានរកឃើញថា មានសុវត្ថិភាព និងរឹងមាំនៅក្នុងទូកសង្គ្រោះ អំឡុងពេលប្រតិបត្តិការជួយសង្គ្រោះដោយកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសម៉ាល់តា។ 

វីដេអូពេលយប់ដែលមិនទាន់បានផ្ទៀងផ្ទាត់បានបង្ហាញពីកប៉ាល់កំពុងឆេះបន្ទាប់ពីការវាយប្រហារ ដែលបានកើតឡើងនៅថ្ងៃអង្គារ សប្ដាហ៍នេះ ។

ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានប្រាប់ទូរទស្សន៍រដ្ឋថា នេះគឺជាការវាយប្រហារភេរវកម្ម ។នេះមិនមែនជាលើកទី១ទេ ដែលពួកលោកបានជួបប្រទះរឿងបែបនេះ៕

អត្ថបទដែលទាក់ទង

ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1
លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm        1
ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ

2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm