NYT៖ បុរសជនជាតិប៉ាគីស្ថានម្នាក់និយាយថា អ៊ីរ៉ង់បានបង្ខំលោកឱ្យរៀបផែនការធ្វើឃាតលោក Trump

2026/03/05 07:18:53 pm        143

កាសែត New York Times រាយការណ៍ថា បុរសជនជាតិប៉ាគីស្ថានម្នាក់ ដែលរងការចោទប្រកាន់ពីបទរៀបចំផែនការធ្វើឃាតលោកប្រធានាធិបតី Donald Trump បានប្រាប់អង្គចៅក្រម នៅថ្ងៃពុធ (៤ មីនា) ថា រូបគេមិនបានស្ម័គ្រចិត្តធ្វើការជាមួយកងកម្លាំងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ ដើម្បីរៀបចំផែនការនោះទេ។

ក្រសួងយុត្តិធម៌អាមេរិក បានចោទប្រកាន់បុរសឈ្មោះ Asif Merchant ថាបានព្យាយាមជួលមនុស្សនៅសហរដ្ឋអាមេរិក ក្នុងផែនការដាក់គោលដៅលើលោក Trump និងអ្នកនយោបាយអាមេរិកផ្សេងទៀត ដើម្បីសងសឹកនឹងការដែលទីក្រុងវ៉ាស៊ីនតោន បានសម្លាប់មេបញ្ជាការកំពូលរបស់កងកម្លាំងនេះ គឺលោក Qassem Soleimani។ ទីក្រុងតេអេរ៉ង់ បានបដិសេធនូវការចោទប្រកាន់ទាំងនេះ។

សវនាការនេះបានចាប់ផ្តើមកាលពីសប្តាហ៍មុន ពោលគឺប៉ុន្មានថ្ងៃប៉ុណ្ណោះមុនពេលលោក Trump បញ្ជាឱ្យយោធាអាមេរិក ព្រួតដៃគ្នាជាមួយអ៊ីស្រាអែល បើកការវាយប្រហារលើអ៊ីរ៉ង់។ បុរសរូបនេះត្រូវបានចាប់ខ្លួននៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ហើយរយៈពេលមួយថ្ងៃបន្ទាប់ពីការចាប់ខ្លួននោះ ក៏មានហេតុការណ៍ដែលបុរសម្នាក់បានប៉ុនប៉ងបាញ់ប្រហារធ្វើឃាតលោក Trump នៅព្រឹត្តិការណ៍ឃោសនាបោះឆ្នោតមួយក្នុងទីក្រុង Butler រដ្ឋ Pennsylvania។

កាសែត NYT ដកស្រង់សម្តីជនជាប់ចោទ Merchant ដែលបានប្រាប់តុលាការក្នុងអំឡុងពេលសវនាការពីបទភេរវកម្ម និងការជួលគេឱ្យសម្លាប់មនុស្សថា៖ «លោកមិនចង់ធ្វើរឿងនេះដោយស្ម័គ្រចិត្តទេ» ដោយបន្ថែមថា រូបគេចូលរួមក្នុងផែនការដើម្បីតែការពារគ្រួសារខ្លួនក្នុងទីក្រុងតេអេរ៉ង់ប៉ុណ្ណោះ។ យោងតាមកាសែតដដែល លោក Merchant និយាយថា លោកមិនដែលទទួលបានបញ្ជាឱ្យសម្លាប់បុគ្គលជាក់លាក់ណាម្នាក់ឡើយ ប៉ុន្តែអ្នកជួលជនជាតិអ៊ីរ៉ង់របស់លោក បានបញ្ចេញឈ្មោះមនុស្ស ៣ នាក់។

ក្រៅពីលោក Trump បុគ្គលទាំងនោះរួមមានលោក Joe Biden ដែលជាប្រធានាធិបតីនៅពេលនោះ និងលោកស្រី Nikki Haley ដែលបានបរាជ័យក្នុងកិច្ចប្រឹងប្រែងឈ្នះតំណែងបេក្ខជនតំណាងឱ្យគណ

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        116
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        110
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        108

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm