នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦នេះ នាវាទេសចរណ៍មួយឈ្មោះ NORWEGIAN SUN សញ្ជាតិ BAHAMAS ដែលមានប្រវែងបណ្តោយ ២៥៨,៦០ ម៉ែត្រ ប្រវែងទទឹង ៣២,០០ ម៉ែត្រ ជម្រៅ ៨,២០ម៉ែត្រ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ(ក.ស.ស.) ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនាប្រទេសកម្ពុជារយៈពេល ១ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសប្រ៊ុយណេ។
នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៨៩១នាក់ (ស្រី ២០១នាក់) មាន ៤៦សញ្ជាតិ និងមានភ្ញៀវទេសចរសរុបចំនួន ១,៨៣១ នាក់ (ស្រី ១,០០៤នាក់) មាន ៤៦សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក (១,០៧៥ នាក់) និងកាណាដា (២២៣ នាក់) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសថៃ នៅវេលាម៉ោង ១៩:០០ នាទី នៅថ្ងៃដដែល៕













