បាល់ទាត់៖ គ្រូបង្វឹកក្រុមបាល់ទាត់ជំរើសជាតិវៀតណាមលោក Park Hang-seo បានបញ្ជាក់ថា ក្រុមរបស់លោកកំពុងប្រឈមនឹងស្ថានភាពលំបាកមុនការប្រកួតជម្រុះ World Cup ទល់នឹងអូម៉ង់។ គ្រូបង្វឹកសញ្ជាតិកូរ៉េរូបនេះឱ្យដឹងថា កីឡាករសំខាន់ៗមួយចំនួនរបស់លោកកំពុងមានបញ្ហារបួស និងឆ្លងកូវីដ-១៩ ហើយក្រុមរបស់លោកមានពេលតែ ១០ថ្ងៃប៉ុណ្ណោះក្នុងការរៀបចំប្រមូលផ្តុំ។

វៀតណាមនៅសល់តែ ១ប្រកួតទៀតប៉ុណ្ណោះដែលត្រូវលេងក្នុងទឹកដីខ្លួនឯង គឺការប្រកួតទល់នឹងអូម៉ង់នៅថ្ងៃនេះនៅកីឡដ្ឋាន My Dinh ទីក្រុងហាណូយ។ ឆ្លងកាត់ ៧ប្រកួតនៃវគ្គជម្រុះជុំទី៣ តំបន់អាស៊ីវៀតណាមចាញ់ ៧ប្រកួតឈ្នះ ១ប្រកួតប៉ុណ្ណោះគឺឈ្នះចិន ៣-១ ខណៈនៅតែឈរក្រោមគេដដែលនៅក្នុងពូល B នៃ។ ផ្ទុយពីគ្រូបង្វឹកវៀតណាមលោក Branko Ivankovic គ្រូបង្វឹកក្រុមជំរើសជាតិអូម៉ង់បាននិយាយសរសើរវៀតណាមថា ជាក្រុមដ៏រឹងមាំមួយ និងមានការអភិវឌ្ឍខ្លាំង បន្ទាប់ពីលោកបានទស្សនាការប្រកួតដែលវៀតណាមយកឈ្នះចិន ៣-១ កាលពីខែកុម្ភៈ។ អូម៉ង់បានយកឈ្នះវៀតណាមម្តងរួចមកហើយនៅទឹកដីរបស់ខ្លួនកាលពីខែតុលាក្នុងលទ្ធផល ៣-១។ អូម៉ង់កំពុងឈរលេខ៤ ក្នុងពូល B នេះអស់ឱកាសទៅវគ្គបន្តហើយក្រោយលេង ៨ប្រកួតមាន ៨ពិន្ទុ៕
អត្ថបទ៖នាង សុភាវុធ