អាមេរិក៖ ផលប៉ះពាល់លើវិស័យថាមពលពីជម្លោះអ៊ីរ៉ង់ នឹងមានលក្ខណៈបណ្តោះអាសន្នប៉ុណ្ណោះ

2026/03/05 10:16:11 pm        64

រដ្ឋមន្ត្រីក្រសួងថាមពលរបស់សហរដ្ឋអាមេរិក លោក Chris Wright ប្រាប់ទៅកាន់សារព័ត៌មាន Fox News កាលពីថ្ងៃពុធ (៤ មីនា) ថា ផលប៉ះពាល់នៃជម្លោះអ៊ីរ៉ង់ ទៅលើទីផ្សារថាមពលសកល នឹងកើតឡើងក្នុងរយៈពេលខ្លី ហើយថា នេះគឺជា «តម្លៃដ៏តបស្នងតូចតាចប៉ុណ្ណោះ» ដើម្បីដោះដូរនឹងគោលដៅដ៏ធំរបស់យោធាសហរដ្ឋអាមេរិក។

ការវាយប្រហាររួមគ្នារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ទៅលើប្រទេសអ៊ីរ៉ង់ និងការឆ្លើយតបជាបន្តបន្ទាប់ពីទីក្រុងតេអេរ៉ង់ បានធ្វើឱ្យភាពតានតឹងក្នុងតំបន់កាន់តែរីកធំឡើង និងបានធ្វើឱ្យការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz ត្រូវជាប់គាំង ដែលរំខានដល់លំហូរប្រេង និងឧស្ម័នដ៏សំខាន់របស់មជ្ឈិមបូព៌ា និងធ្វើឱ្យតម្លៃថាមពលសកល ហក់ឡើងខ្ពស់។

នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា នេះ តម្លៃប្រេងបានកើនឡើងយ៉ាងគំហុកនៅក្នុងតំបន់អាស៊ី ស្របពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង ជុំវិញការបិទច្រកសមុទ្រ Hormuz អស់រយៈពេលយ៉ាងយូរ។ លោក Wright បានប្រាប់កម្មវិធីមួយរបស់ទូរទស្សន៍ Fox News ថា៖ «បញ្ហានេះច្បាស់ជានឹងមានលក្ខណៈបណ្តោះអាសន្នប៉ុណ្ណោះ»។

ប្រធានាធិបតីអាមេរិក លោក Donald Trump សន្យាថានឹងផ្តល់ការធានារ៉ាប់រង និងមាននាវាជើងទឹកអមដំណើរសម្រាប់នាវាដែលនាំចេញថាមពលពីតំបន់នោះ ដើម្បីទប់ការឡើងថ្លៃយ៉ាងគំហុក។ លោក Wright បានបញ្ជាក់ថា ការបិទច្រកសមុទ្រ Hormuz គឺជាព្រឹត្តិការណ៍បណ្តោះអាសន្នប៉ុណ្ណោះ ហើយកងទ័ពជើងទឹកអាមេរិក នឹងចាប់ផ្តើមអមដំណើរនាវាដឹកប្រេងតាមផ្លូវទឹកនេះ ក្នុងពេលឆាប់ៗ ដែលជាផ្លូវទឹកដឹកជញ្ជូនប្រេងប្រមាណ ១ភាគ៥ នៃបរិមាណប្រើប្រាស់សរុបប្រចាំថ្ងៃរបស់ពិភពលោក៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        132
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        125
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        124

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm