សង្គ្រាមអ៊ីរ៉ង់ គំរាមកំហែងដល់ការផ្គត់ផ្គង់ជីកសិកម្មនៅអាស៊ី នៅមុនរដូវដាំដុះឈានចូលមកដល់

2026/03/05 03:33:48 pm        30

ការកើនឡើងកម្តៅនៃសង្គ្រាមនៅមជ្ឈិមបូព៌ា បានធ្វើឱ្យរោងចក្រផលិតជីនៅក្នុងតំបន់នេះ ត្រូវបិទទ្វារ និងបង្កការរំខានយ៉ាងធ្ងន់ធ្ងរដល់ផ្លូវដឹកជញ្ជូនតាមនាវា ដែលអាចនឹងកាត់បន្ថយការផ្គត់ផ្គង់ដល់ប្រទេសនាំចូលសំខាន់ៗនៅអាស៊ី ស្របពេលដែលកសិករកំពុងត្រៀមលក្ខណៈសម្រាប់រដូវដាំដុះធញ្ញជាតិដ៏សំខាន់របស់ពួកគេ។

ក្រុមពាណិជ្ជករ និងអ្នកនាំចូលបានប្រាប់សារព័ត៌មានរ៉យទ័រថា ប្រទេសទាំងពីរដែលមានប្រជាជនច្រើនជាងគេបំផុតក្នុងលោក គឺឥណ្ឌា និងចិន ព្រមទាំងប្រទេសនាំចេញកសិផលសំខាន់ៗដូចជា អូស្ត្រាលី និងឥណ្ឌូនេស៊ី អាចនឹងប្រឈមមុខនឹងសម្ពាធលើការផ្គត់ផ្គង់សារធាតុចិញ្ចឹមរុក្ខជាតិ ដូចជាជីអាសូត និងជីផូស្វាត ជាដើម។

ការដឹកជញ្ជូនពីមជ្ឈិមបូព៌ាទំនងជានឹងធ្លាក់ចុះ មិនត្រឹមតែដោយសារការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលជាច្រកផ្លូវសម្រាប់មួយភាគបីនៃពាណិជ្ជកម្មជីសកល ត្រូវបានផ្អាកស្ទើរតែទាំងស្រុងនោះទេ ប៉ុន្តែក៏ដោយសារតែការកាត់បន្ថយផលិតកម្មផងដែរ។ ទិន្នន័យបង្ហាញថា ប្រទេសឥណ្ឌា ទិញជីអ៊ុយរ៉េ និងជីផូស្វាត ច្រើនជាង ៤០% ពីតំបន់មជ្ឈិមបូព៌ា។

ក្រុមហ៊ុន Qatar Energy បានបង្ខំចិត្តបញ្ឈប់ការផលិតនៅរោងចក្រផលិតជីអ៊ុយរ៉េដ៏ធំបំផុតក្នុងពិភពលោក ដោយសារតែបាត់បង់ប្រភពឧស្ម័នធម្មជាតិដែលជាវត្ថុធាតុដើម បន្ទាប់ពីក្រុមហ៊ុននេះ បានបិទការផលិតឧស្ម័ន ក្រោយមានការវាយប្រហារលើរោងចក្រផលិតកម្មឧស្ម័នធម្មជាតិរាវ (LNG) របស់ខ្លួន។ ទន្ទឹមនឹងនេះដែរ ទិន្នផលស្ពាន់ធ័រក៏ត្រូវបានកាត់បន្ថយនៅក្នុងតំបន់ផ្សេងទៀតនៃមជ្ឈិមបូព៌ាផងដែរ ដែលនាំមានកង្វះខាតកាន់តែធ្ងន់ធ្ងរ៕


អត្ថបទដែលទាក់ទង

អត្រាអតិផរណារបស់ថៃ នៅតែស្ថិតក្នុងកម្រិតអវិជ្ជមាន រយៈពេល ១១ខែជាប់គ្នា គិតត្រឹមខែកុម្ភៈ
2026/03/05 04:43:29 pm        2
ពលរដ្ឋអេស្ប៉ាញ ១៧១នាក់ត្រូវបានធ្វើមាតុភូមិនិវត្តន៍មកកាន់ប្រទេសកំណើតវិញចេញពីអូម៉ង់
2026/03/05 04:40:55 pm        2
ទីក្រុងវ៉ាស៊ីនតោន ប្រាប់ថា អេស្ប៉ាញបានព្រមសហការជាមួយយោធាអាមេរិក តែក្រុងម៉ាឌ្រីដបដិសេធ
2026/03/05 04:24:34 pm        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អត្រាអតិផរណារបស់ថៃ នៅតែស្ថិតក្នុងកម្រិតអវិជ្ជមាន រយៈពេល ១១ខែជាប់គ្នា គិតត្រឹមខែកុម្ភៈ

2026/03/05 04:43:29 pm
​រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ ជួបជាមួយប្រតិភូក្រុមប្រឹក្សាអឺរ៉ុប-អាស៊ាន ផ្លាស់​ប្តូរ​យោបល់​គ្នា​លើ​ការងារ​ពាក់ព័ន្ធ​នឹងកិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន
2026/03/05 04:42:26 pm
​ពលរដ្ឋអេស្ប៉ាញ ១៧១នាក់ត្រូវបានធ្វើមាតុភូមិនិវត្តន៍មកកាន់ប្រទេសកំណើតវិញចេញពីអូម៉ង់
2026/03/05 04:40:55 pm
​ទីក្រុងវ៉ាស៊ីនតោន ប្រាប់ថា អេស្ប៉ាញបានព្រមសហការជាមួយយោធាអាមេរិក តែក្រុងម៉ាឌ្រីដបដិសេធ
2026/03/05 04:24:34 pm
​អាមេរិកបាត់បង់ធនធានយោធាតម្លៃជិត ២ពាន់លានដុល្លារ រយៈពេល ៤ថ្ងៃ ក្នុងជម្លោះជាមួយអ៊ីរ៉ង់
2026/03/05 04:22:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/03/04 07:02:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/02/03 09:25:04 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/01 09:11:59 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/03/04 01:35:59 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/03/03 12:32:00 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am