ក្រុមហេសបូឡានិយាយថា ខ្លួននឹងប្រឆាំង«ការឈ្លានពាន»របស់អ៊ីស្រាអែល និងអាមេរិក

2026/03/05 10:49:25 pm        194

មេដឹកនាំក្រុមលីបង់ដែលគាំទ្រដោយអ៊ីរ៉ង់ លោក Naim Qassem បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ កាលពីយប់ថ្ងៃពុធថា ក្រុមហេសបូឡា នឹងប្រឆាំង«ការឈ្លានពានរបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក» ហើយនឹងមិនចុះចាញ់ឡើយ ទោះបីជាសមត្ថភាព មិនមានតុល្យភាពក៏ដោយ។

មេដឹកនាំក្រុមហេសបូឡារូបនេះ បានប្រកាសនៅក្នុងសុន្ទរកថាដំបូងរបស់លោក ចាប់តាំងពីក្រុមរបស់លោក បានបាញ់រ៉ូកែតឆ្ពោះទៅកាន់អ៊ីស្រាអែលកាលពីថ្ងៃចន្ទ ហើយអ៊ីស្រាអែល បានចាប់ផ្តើមយុទ្ធនាការទម្លាក់គ្រាប់បែកនៅលីបង់ថា៖«យើងកំពុងប្រឈមនឹងការឈ្លានពាន...ជម្រើសរបស់យើង គឺត្រូវទប់ទល់ វារហូតដល់ដំណាក់កាលចុងក្រោយ ហើយយើងនឹងមិនចុះចាញ់ឡើយ»។

លោក Qassem បានបដិសេធគំនិតដែលថា ក្រុមរបស់លោក បានចាប់ផ្តើមការប្រយុទ្ធជុំបច្ចុប្បន្ន ដោយនិយាយថា៖«អ្វីដែលអ៊ីស្រាអែលបានធ្វើ បន្ទាប់ពីការបាញ់រ៉ូកែតនោះ គឺមែនជាការឆ្លើយតបទេ។ វាគឺជាការឈ្លានពានដែលត្រូវបានរៀបចំទុកជាមុន»។

«ក្រុមហេសបូឡា និងក្រុមតស៊ូឥស្លាមរបស់ខ្លួន កំពុងឆ្លើយតបទៅនឹងការឈ្លានពានរបស់អ៊ីស្រាអែល និងអាមេរិក ហើយនេះ គឺជាសិទ្ធិស្របច្បាប់...សម្រាប់យើង នេះគឺជាការការពារអត្ថិភាព»។

សង្គ្រាមមជ្ឈិមបូព៌ា បានពង្រីកដល់លីបង់កាលពីថ្ងៃចន្ទ ហើយក្រោយមកអ៊ីស្រាអែល បាននិយាយថា កងទ័ពរបស់ខ្លួន បានចូលទៅក្នុងទីក្រុង និងភូមិមួយចំនួន នៅខាងត្បូងលីបង់។

អាជ្ញាធរលីបង់បាននិយាយកាលពីថ្ងៃពុធថា យុទ្ធនាការរបស់អ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧២នាក់ និងបានធ្វើឲ្យមនុស្សជាង ៨៣.០០០នាក់ ផ្លាស់ទីលំនៅ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        114
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        108
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm