សម្តេចប្រធានរដ្ឋសភា ទទួលជួបសវនាការជាមួយប្រតិភូមជ្ឈមណ្ឌលវប្បធម៌ ព្រះពុទ្ធសាសនាកម្ពុជាក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនារី៨មីនាលើកទី១១៥

2026/03/05 10:58:19 pm        121

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ បានទទួលជួបសវនាការជាមួយ ប្រតិភូមជ្ឈមណ្ឌលវប្បធម៌ ព្រះពុទ្ធសាសនាកម្ពុជាដឹកនាំដោយ អ្នកឧកញ៉ា អគ្គមហាឧបាសិកាធម្មបណ្ឌិត ញ៉ឹក ប៊ុនថា ប្រធានមជ្ឈមណ្ឌលនិងជាប្រធាននាទីស្វែងយល់ព្រះពុទ្ធសាសនា នៅវិមានរដ្ឋសភា ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា លើកទី១១៥ ដែលនឹងឈានចូលមកដល់នៅប៉ុន្មានថ្ងៃទៀតនេះ។

សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់និងកោតសរសើរចំពោះសកម្មភាពការងាររបស់ មជ្ឈមណ្ឌលនិងជាពិសេសនាទីស្វែងយល់ព្រះពុទ្ធ ដែលដឹកនាំដោយ អ្នកឧកញ៉ា អគ្គមហាឧបាសិកាធម្មបណ្ឌិត ញ៉ឹក ប៊ុនថា ដែលបានចូលរួមចំណែកដ៏សំខាន់នៅក្នុងការលើកកម្ពស់វិស័យព្រះពុទ្ធសាសនានៅកម្ពុជា ក៏ដូចជាបានចូលរួមអប់រំសីលធម៌សង្គម តាមមាគ៌ាព្រះពុទ្ធសាសនាជូនដល់ប្រជាពលរដ្ឋ ស្របតាមចក្ខុវិស័យសន្តិភាព របស់រាជរដ្ឋាភិបាល។ 

សម្តេចបានគូសបញ្ជាក់ថា ចាប់តំាងពីឆ្នាំ១៩៧៩មក រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុក្ខដាក់ខ្ពស់ដល់ការអភិវឌ្ឍលើគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រនិងអាណាចក្រ ធ្វើឱ្យកម្ពុជាទទួលបាននូវការអភិវឌ្ឍ រីកចម្រើន និងមានសុខដុមនីយកម្មខាងសាសនា។ ជាមួយគ្នានេះ សម្តេចប្រធានបានជម្រាបជូនគណៈប្រតិភូ ពីស្ថានការណ៍ពិភពលោក ដែលមានការប្រែប្រួលកាន់តែស្មុគស្មាញ ការរំលោភបំពានច្បាប់អន្តរជាតិកាន់តែធ្ងន់ធ្ងរ អំពើហិង្សា និងសង្រ្គាមកើតមានស្ទើរគ្រប់តំបន់ ដែលបានប៉ះពាល់ដល់សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រជាពលរដ្ឋ។

សម្តេចបានកត់សម្គាល់ថា ការលើកកម្ពស់សិទ្ធិស្រ្តី តែងផ្សារភ្ជាប់ទៅនឹងស្ថានការណ៍នយោបាយនិងសេដ្ឋកិច្ចសង្គម។ បើសង្គមជាតិមានសង្រ្គាម នោះ"សិទ្ធិនារី" ក៏ធ្លាក់ចុះផងដែរ ហើយនារីគឺជាអ្នកដែលទទួលរងផលប៉ះពាល់មុនគេ។ ទិវាសិទ្ធិនារីនៅឆ្នាំនេះ នឹងប្រារព្ធរៀបចំក្រោមមូលបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ» ដែលជាមូលបទមួយមានអត្ថន័យជ្រាលជ្រៅ និងជាការបង្ហាញពីក្តីប្រាថ្នារបស់ស្រ្តីកម្ពុជាដែលកំពុងរងការលំបាកយ៉ាងខ្លាំងពីការឈ្លានពានរបស់បរទេស។

កម្ពុជាប្រកាន់ជំហរម៉ឹងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយផ្អែកលើច្បាប់អន្តរជាតិ គោរពគោលការណ៍សន្តិភាព។ ដំណើរទស្សនកិច្ចផ្លូវការនិងជាប្រវត្តិសាស្រ្ត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅសហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំកម្រិតខ្ពស់លើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព (Board of Peace) កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ទទួលបានជោគជ័យដ៏ត្រចះត្រចង់ ដោយបានបង្ហាញពីការបំពេញបេសកកម្មការទូតឈា្លសវៃ បត់បែន «ស្ងាត់តែមិនស្ងៀម» របស់ សម្តេចធិបតី ឈរលើគោលការណ៍សន្តិភាព យកពលរដ្ឋនិងប្រទេសជាតិជាអាទិភាព។ បេសកកម្មចម្បងរបស់រាជរដ្ឋាភិបាល គឺបន្តអនុវត្តការទូត ច្បាប់អន្តរជាតិ និងការដោះស្រាយបញ្ហាដោយសន្តិវិធី រួមនឹងការឆ្លើយតបដោយប្រដាប់អាវុធ នៅពេលមានការឈ្លានពានទាំងកំរោល។ រាជរដ្ឋាភិបាលកំពុងបន្តធានាសន្តិសុខ សុវត្ថិភាព និងការមើលថែទាំសុខុមាលភាពប្រជាជន តាមរយៈការផ្តល់កិច្ចអន្តរាគមន៍ សង្គ្រោះ និងជំនួយនានា ជូនប្រជាជនទាន់ពេលវេលា រួមនឹងការបន្តការអភិវឌ្ឍ ដើម្បីឈានទៅសម្រេចបានចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នាឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

អ្នកឧកញ៉ា អគ្គមហាឧបាសិកាធម្មបណ្ឌិត ញ៉ឹក ប៊ុនថា បានគោរពថ្លែងអំណរគុណជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភា ដែលបានចំណាយពេលវេលាដ៏មមាញឹកទទួលជួបសវនាការជាមួយគណៈប្រតិភូមជ្ឈមណ្ឌលនិងជាប្រធាននាទីស្វែងយល់ព្រះពុទ្ធសាសនានាឱកាសនេះ។ អ្នកឧកញ៉ា អគ្គមហាឧបាសិកាធម្មបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះការងារដឹកនាំរបស់ សម្តេចប្រធានរដ្ឋសភា ដែលជាស្រ្តីគំរូ មួយរូបសម្រេចបានលទ្ធផលជាទីមោទន:ក្នុងការបម្រើប្រទេសជាតិនិងប្រជាពលរដ្ឋ។ អ្នកឧកញ៉ាបានបញ្ជាក់ថា សម្តេចប្រធានរដ្ឋសភា ក៏ជាពុទ្ធសាសនូបត្ថម្ភកដ៏សកម្មនិងជ្រះថ្លាបំផុត ដែលបានចូលរួមទ្រទ្រង់វិស័យព្រះពុទ្ធសាសនាតាំងពីដើមរហូតមក។ ឆ្លៀតនៅក្នុងឱកាសនោះ មជ្ឈមណ្ឌលវប្បធម៌ ព្រះពុទ្ធសាសនាកម្ពុជា ក៏បានប្រគល់ពានស្នាដៃ “គុណធម៌ “ ជូនសម្តេចរដ្ឋសភាធិបតី ជាការដឹងគុណ និងអរគុណចំពោះសម្តេច ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីនិងថវិកា ដើម្បីជាតិនិងសាសនារហូតមក។ 

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងអ្នកឧកញ៉ា អគ្គមហាឧបាសិកាធម្មបណ្ឌិត ញ៉ឹក ប៊ុនថា បានយល់ស្របដូចគ្នាថា ការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា តាំងពីសម័យសម្តេចតេជោ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាពេលនេះ បានដើរតាមគន្លងព្រះពុទ្ធសាសនាពិតប្រាកដ។ នយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ជានយោបាយសន្តិភាព សាបព្រោះនូវក្តីស្រឡាញ់ ក្តីមេត្តា។ ចំណែកយុទ្ធសាស្រ្តក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាន់យកគឺការអត់ធ្មត់ អហិង្សា ដែលនេះគឺជាធម៌ខន្តី ដែលមានខាងគុណធម៌ខ្ពស់បំផុត៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        94
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm