អ្នកនាំពាក្យនៃកងនាវាចរណ៍នៃកងឆ្មាំបដិវត្តន៍ឥស្លាម បាននិយាយថា អ៊ីរ៉ង់បានអនុញ្ញាតឲ្យនាវាពីរគ្រឿងរបស់ប្រទេសជាមិត្ត ឆ្លងកាត់ច្រកសមុទ្រ Hormuz។
ដោយត្រូវបានដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Mehr លោកបាននិយាយថា៖«យើងបានវាយប្រហារនាវាដឹកប្រេងពីរគ្រឿង នៅថ្ងៃដំបូងនៃសង្គ្រាម ហើយនៅថ្ងៃទី២ នាវាជាច្រើនគ្រឿងដែលសហរដ្ឋអាមេរិក បានជំរុញឲ្យឆ្លងកាត់ច្រកសមុទ្រ Hormuz និងគាំទ្រពួកគេ។ នាវាដែលរំលោភលើច្បាប់របស់អ៊ីរ៉ង់ នៅពេលឆ្លងកាត់ច្រកសមុទ្រ Hormuz ត្រូវបានវាយប្រហារ។ គ្មានចរាចរណ៍ឆ្លងកាត់ច្រកសមុទ្រ Hormuz កើតឡើង ចាប់ពីថ្ងៃទី ៤ នៃសង្គ្រាមនោះទេ។ នៅថ្ងៃទី៣ មានតែនាវាពីរគ្រឿងប៉ុណ្ណោះដែលត្រូវបានអនុញ្ញាត និងអនុម័តដោយអ៊ីរ៉ង់ ជានាវារបស់ប្រទេសជាមិត្ត បានទទួលការអនុញ្ញាតឲ្យឆ្លងកាត់»។

អ្នកនាំពាក្យរូបនេះ បានបន្ថែមថា អ៊ីរ៉ង់បានវាយប្រហារនាវាជាង ១០គ្រឿង ក្នុងនោះមាននាវាដឹកប្រេង នៅក្នុងច្រកសមុទ្រ Hormuz ចាប់តាំងពីពេលដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានវាយប្រហារប្រទេសនេះ នៅថ្ងៃទី ២៨ ខែកុម្ភៈ៕
