រដ្ឋមន្រ្តីថាមពលអះអាងថា ការផ្គត់ផ្គង់និងថ្លៃអគ្គិសនីមិនប៉ះពាល់ឡើយ ទោះតម្លៃប្រេងហក់ឡើងក៏ដោយ

2026/03/05 11:10:22 pm        166

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល អះអាងថា ទោះបីតម្លៃប្រេងឥន្ធនៈដែលរំពឹងថានឹងហក់ថ្លៃ គឺមិនប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនី និងថ្លៃអគ្គិសនីនៅកម្ពុជានោះឡើយ ខណៈការផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជាបច្ចុប្បន្ន ភាគច្រើនជាថាមពលស្អាត មានប្រភពពីវារីអគ្គិសនី និងការ ថាមពលពន្លឺព្រះអាទិត្យ។ 

​ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឡើងនៅក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន នៅក្នុងឱកាស ដែលឯកឧត្តមអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ម្សិលមិញនេះថា ជុំវិញការផ្គត់ផ្គង់អគ្គិសនីនេះ ពីមុនកម្ពុជាមានរោងចក្រប្រើដោយធ្យូងថ្ម និងរោងចក្រប្រើដោយប្រេងឥន្ធនៈ ប៉ុន្តែដោយសារភាពរីកចម្រើនក្នុងរយៈពេលនាប៉ុន្មានឆ្នាំមកនេះ កម្ពុជាបាននិងកំពុងប្រើប្រាស់ថាមពលបៃតង ដែលមានប្រភពពីវារីអគ្គិសនី និងការថាមពលពន្លឺព្រះអាទិត្យជាដើម, ជាក់ស្តែងប្រទេសនៅក្នុងអាស៊ាន កម្ពុជាជាប់លំដាប់ទី២ បន្ទាប់ពីប្រទេសឡាវ ដែលមានកម្រិតថាមពលបៃតងខ្ពស់នៅក្នុងបណ្តាញជាតិ។

ឯកឧត្តម បន្តឱ្យដឹងថា ទាក់ទិនថាមពលបៃតងនេះ នៅក្នុងឆ្នាំ២០២៥ កម្ពុជាបានប្រើប្រាស់ថាមពលបៃតងប្រមាណ ៦៣% និង នៅក្នុងឆ្នាំ២០២៦ នេះ ការប្រើប្រាស់ថាមពលបៃតងនៅកម្ពុជា នឹងអាចកើនឡើងដល់ ៦៧% និងមានផែនការឆ្នាំ២០៣០ មានក្នុងរង្វង់ ៧០% ដែលជាអត្រាថាមពលបៃតងមួយខ្ពស់នៅក្នុងពិភពលោក។ ដែលបញ្ហានេះ មិនមែនកើតឡើងដោយចៃដន់នោះទេ គឺដោយសារការអភិវឌ្ឍរបស់សម្តេចតេជោពីអតីតកាល។ ឯកឧត្តម បន្ថែមថា ចំពោះសភាពការណ៍នៃសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ដែលនឹងធ្វើឱ្យប៉ះពាល់តម្លៃប្រេងលើទីផ្សារ ក្នុងនោះសម្រាប់ថាមពលអគ្គិសនីនៅកម្ពុជា គឺមិនមានកត្តាណាមួយប៉ះពាល់នោះឡើយ ទាំងការផ្គត់ផ្គង់ និងថ្លៃប្រើប្រាស់អគ្គិសនីជាដើម។

ជុំវិញថាមពលនេះ ឯកឧត្តម កែវ រតនៈក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងវិនិយោគិន ដែលកំពុងធ្វើការវិនិយោគនៅព្រះរាជា ណាចក្រកម្ពុជា សូមកុំមានការបារម្ភអំពីការកង្វះថាមពល និងថ្លៃប្រើប្រាស់អគ្គិសនីជាដើម។ ឯកឧត្តមបន្ថែមថា ទាក់ទងបញ្ហាអគ្គិសនីក្នុងពេលបច្ចុប្បន្ននេះ ក៏ជាការបើកផ្លូវដល់បងប្អូនប្រើប្រាស់រថយន្តអគ្គិសនីផងដែរ ខណៈកម្ពុជាមិនមានរោងចក្រប្រើប្រាស់ប្រេងឡើយ, ស្របពេលនេះដែរ ក្រសួងក៏បានរៀបចំផែនការ ដាក់ពង្រាយស្ថានីយ៍សាករថយន្តអគ្គិសនីទូទាំងប្រទេស នៅក្នុងគម្រោងចំណាយថវិកាបន្ថែម ប្រមាណជាង ១០ លានដុល្លារ ដើម្បីជំរុញបង្កើតស្ថានីយ៍សាកនៅទូទាំងប្រទេស៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm