ការរក្សាបាននូវសុខសន្តិភាព ជាការគោរសិទ្ធិ និងផ្ដល់សេរីភាពដ៏ធំធេងចំពោះស្ត្រី

2026/03/05 11:14:13 pm        107

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជាតិ ជំរុញភូមិមួយផលិតផលមួយ និងជាប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានថ្លែងថា ការរក្សាបាននូវសុខសន្តិភាព គឺជាការគោរពសិទ្ធិ និងផ្ដល់សិទ្ធិសេរីភាពយ៉ាងធំធេង ចំពោះស្ត្រីនៅទូទាំងពិភពលោក ដោយឡែកស្ត្រីនៅកម្ពុជាក៏ដូចគ្នា ។

 ការអះអាងបែបនេះ ធ្វើឡើងក្នុងពិធីអបអរសាទរខួបលើកទី១១៥ នៃទិវានារីអន្តរជាតិ ៨មីនា ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ” នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិកជាស្ត្រី នៃស្ថាប័នទាំងពីរជាច្រើនរូបផងដែរ ។

 ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា តាំងពីអាណត្តិមុន តមកដល់អាណត្តិថ្មីនេះ នៅតែយកចិត្តទុកដាក់ លើការលើកតម្លៃរបស់ស្ត្រី ដែលជាក់ស្ដែង ក្នុងនោះមានថ្នាក់ដឹកនាំជាស្ត្រីថ្នាក់កំពូល ក្នុងស្ថាប័នជាតិ ក៏ដូចជាក្រសួងស្ថាប័ននានា ផ្ដល់ឱកាសចូលរួមក្នុងវិស័យនយោបាយ និងបានសិក្សារៀនសូត្រគ្រប់ៗគ្នា ដែលនេះបង្ហាញពីការផ្ដល់សិទ្ធិស្មើគ្នា រវាងស្ត្រី និងបុរសនៅកម្ពុជា ហើយនេះ គឺជាអ្វីដែលអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិចង់បាន ។

 ឯកឧត្តម បានបន្តថា មួយវិញទៀត ការរកបាននូវសុខសន្តិភាព ក្រោមនយោបាយឈ្នះឈ្នះ របស់មគ្គុទេសក៏ឯកកម្ពុជា គឺសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី គឺបានធ្វើឲ្យស្ត្រីកម្ពុជាទូទាំងប្រទេស មានសិទ្ធិសេរីភាព រួចផុតពីការលំបាកដោយសារសង្គ្រាម ។ មួយវិញទៀត ចំពោះបញ្ហាដែលកម្ពុជា មានជម្លោះព្រំដែនជាមួយប្រទេសថៃ ដោយភាគីកម្ពុជាបានជួបជាមួយភាគីថៃ រហូតមានកិច្ចព្រមព្រៀមបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាគោរពបានយ៉ាងខ្ជាប់ខ្ជួន នូវកិច្ចព្រមព្រៀងនេះ បើទោះបីមានការបំពាន ជាបន្តបន្ទាប់របស់កងថៃ ព្រោះថ្នាក់ដឹកនាំកម្ពុជា ចង់បានសុខសន្តិភាព សម្រាប់ពលរដ្ឋ ដែលមានទាំងស្ត្រី និងកុមារផងនោះ ។

 ជាមួយនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ស្ត្រីកម្ពុជា បន្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើន ក៏ដូចជាខិតខំសម្រេចឲ្យបានជោគជ័យនូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ ប្រជាពលរដ្ឋមានចំណូលមធ្យមកម្រិតខ្ពស់ និងចក្ខុវិស័យ ឆ្នាំ២០៥០ ពលរដ្ឋមានចំណូលខ្ពស់ ឬប្រទេសអភិវឌ្ឍន៍ ។

 គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងការលើកកម្ពស់ និងផ្ដល់តម្លៃដល់ស្ត្រី រាជរដ្ឋាភិបាលកម្ពុជា គឺបានដាក់ចេញនូវគោលនយោបាយជាច្រើន ក្នុងការលើកកម្ពស់ស្ត្រី ក្នុងនោះមានកម្មវិធីជំនួយសង្គម ដូចជាផ្ដល់សាច់ប្រាក់ចំនួន ៨ម៉ឺនរៀល ដល់ស្ត្រីមានផ្ទៃពោះពេលទៅពិនិត្យ ចំនួន៤ដងមុនសម្រាល និងអត្ថប្រយោជន៍ជាច្រើនទៀត ដើម្បីធ្វើយ៉ាងណាឲ្យស្ត្រីកម្ពុជាមានសុខភាពល្អ ក៏ដូចជាកូនៗរបស់ពួកគេផងដែរ ៕ អត្ថបទ បាន សុខរិទ្ធិ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        121
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm