ក្រសួងការពារជាតិអេស្ប៉ាញ និយាយថា យន្តហោះយោធាដឹកពលរដ្ឋអេស្ប៉ាញ ១៧១នាក់ដែលបានជម្លៀសចេញពីប្រទេសអូម៉ង់ បានចុះចតនៅក្នុងប្រទេសអេស្ប៉ាញ នាព្រឹកថ្ងៃព្រហស្បតិ៍នេះ ។
យន្តហោះ A330 បានចុះចតនៅមូលដ្ឋានកងទ័ពអាកាស Torrejón de Ardoz ស្ថិតនៅភាគខាងកើតទីក្រុង Madrid ។
រដ្ឋមន្រ្តីការបរទេសអេស្ប៉ាញលោក José Manuel Albares និយាយកាលពីថ្ងៃចន្ទថា ពលរដ្ឋអេស្ប៉ាញប្រហែល ៣ម៉ឺននាក់ កំពុងរស់នៅ ឬធ្វើដំណើរនៅតំបន់មជ្ឈិមបូព៌ា ។
ជើងហោះហើរមាតុភូមិនិវត្តន៍ បានចាកចេញពីតំបន់មជ្ឈិមបូព៌ា កាលពីថ្ងៃពុធ ស្របពេលដែលរដ្ឋាភិបាលជាច្រើន រួសរាន់នាំពលរដ្ឋជាប់ខ្លួនរាប់ម៉ឺននាក់របស់ពួកគេ ដោយសារជម្លោះរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល ជាមួយអ៊ីរ៉ង់ ។

ទោះបីជាយ៉ាងណាក៏ដោយ ចរាចរណ៍ផ្លូវអាកាសពាណិជ្ជកម្មបន្តអាក់ខានភាគច្រើននៅក្នុងតំបន់ ពោលគឺមជ្ឈមណ្ឌលឈូងសមុទ្រសំខាន់ៗ រួមទាំងទីក្រុងឌូបៃ ដែលជាអាកាសយានដ្ឋានដ៏មមាញឹកជាងគេបំផុតនៅលើពិភពលោកសម្រាប់អ្នកដំណើរអន្តរជាតិនោះ បានបិទរយៈពេល ៥ថ្ងៃជាប់ៗគ្នា ដែលជាការអាក់ខានការធ្វើដំណើរធំបំផុត ចាប់តាំងពីការរីករាលដាលឆ្លងសកលជំងឺ COVID-19 ៕
