អត្រាអតិផរណារបស់ថៃ នៅតែស្ថិតក្នុងកម្រិតអវិជ្ជមាន រយៈពេល ១១ខែជាប់គ្នា គិតត្រឹមខែកុម្ភៈ

2026/03/05 11:43:29 pm        67

នៅថ្ងៃព្រហស្បតិ៍ (ទី៥ ខែមីនា ឆ្នាំ២០២៦) នេះ ទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មថៃ បានបង្ហាញថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ បានធ្លាក់ចុះ ០,៨៨ភាគរយ ក្នុងខែកុម្ភៈ ដោយនេះជាការមានអត្រាអវិជ្ជមានរយៈពេល ១១ខែជាប់ៗគ្នា។ ធៀបនឹងខែមុន សន្ទស្សន៍នេះបានធ្លាក់ចុះ ០,២៤ភាគរយ។

តួលេខទាំង ២ នេះ គឺខ្សោយជាងការប៉ាន់ស្មានមធ្យម នៅក្នុងការស្ទង់មតិរបស់សារព័ត៌មាន Bloomberg លើសេដ្ឋវិទូ។ អតិផរណាស្នូល បានកើនឡើង ០,៥៦ភាគរយ ស្របតាមការរំពឹងទុករបស់អ្នកសេដ្ឋកិច្ច។

ភាពតានតឹង នៅតំបន់មជ្ឈិមបូព៌ា គំរាមកំហែងដល់ការឡើងតម្លៃប្រេងសកល និងជំរុញអតិផរណា នៅក្នុងសេដ្ឋកិច្ចជាច្រើនលើសពីគោលដៅ។ ហើយក្នុងសន្និសីទសារព័ត៌មានមួយ នាថ្ងៃព្រហស្បតិ៍ ក្រសួងពាណិជ្ជកម្មបានលើកឡើងថា អតិផរណារបស់ថៃ ត្រូវបានគេរំពឹងថា នឹងកើនឡើងនៅក្នុងខែមីនាដោយសារតែតម្លៃប្រេងឡើងខ្ពស់។

អគ្គនាយកការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម លោក Nantapong Chiralerspong បាននិយាយថា វាពិបាកក្នុងការវាយតម្លៃទស្សនវិស័យអតិផរណា ព្រោះវាអាស្រ័យទៅលើទំហំ និងរយៈពេលនៃជម្លោះ។ លោកបានបញ្ជាក់ថា ប្រសិនបើតម្លៃប្រេងសកលនៅតែស្ថិតក្នុងចន្លោះពី ៨០ដុល្លារ ទៅ ១២០ដុល្លារ ក្នុងមួយបារ៉ែល អតិផរណានៅឆ្នាំនេះ អាចកើនឡើងពី ១ភាគរយ ទៅ ៣ភាគរយ។

បើយោងតាមសារព័តមាន Bloomberg Economics បានប៉ាន់ប្រមាណថា តម្លៃទំនិញប្រើប្រាស់ជាមធ្យម នឹងកើនឡើងដល់ ០,៨ភាគរយ នៅឆ្នាំនេះ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm