IMF៖ សង្គ្រាម នៅមជ្ឈិមបូព៌ា នឹងតេស្តសេដ្ឋកិច្ចពិភពលោក ដោយរំពឹងថា នឹងមានការរំខានភ្លាមៗ

2026/03/06 12:15:48 am        49

នាយិកាគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva បាននិយាយថា សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា នឹងសាកល្បងភាពធន់នៃសេដ្ឋកិច្ចពិភពលោក ហើយបានព្រមានថា «ការរំខានភ្លាមៗ ក្នុងរូបភាព និងទំហំផ្សេងគ្នា» នឹងបន្តកើតមានឡើង។

ដោយគូសបញ្ជាក់ពីក្តីបារម្ភរបស់ IMF ចំពោះទុក្ខវេទនា និងការបាត់បង់ជីវិតដែលបណ្តាលមកពីវិបត្តិនៅតំបន់មជ្ឈិមបូព៌ា លោកស្រី Georgieva បានព្រមានថា ជម្លោះអូសបន្លាយ អាចប៉ះពាល់ដល់តម្លៃថាមពល ទស្សនៈទីផ្សារ កំណើនសេដ្ឋកិច្ច និងអតិផរណា ដោយ «បន្ថែមបន្ទុកថ្មីលើអ្នកធ្វើគោលនយោបាយគ្រប់ទីកន្លែង»។

អំឡុងស្ថិតនៅតំបន់អាស៊ី ក្នុងសន្និសីទឆ្នាំ២០៥០ ក្នុងទីក្រុងបាងកក លោកស្រី Georgieva បានលើកឡើង ថា៖ «យើងស្ថិតនៅក្នុងពិភពលោកដែលមានការរំខានញឹកញាប់ជាងមុន និងប៉ាន់ស្មានមិនបានជាងមុន។ ភាគច្រើន យើងមិនអាចទស្សន៍ទាយថា វានឹងទៅជាយ៉ាងណានោះទេ។ ប៉ុន្តែគ្រប់ពេលវេលា យើងអាចប្រឹងប្រែងត្រៀមខ្លួន សម្រាប់ហេតុការណ៍ទាំងនោះ»។

គួរបញ្ជាក់ថា ការសងសឹករបស់អ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល បានរំខានដល់ការធ្វើដំណើរ និងលំហូរប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz រួចហើយ ហើយសេណារីយ៉ូសេដ្ឋកិច្ចរបស់សារព័ត៌មាន Bloomberg បង្ហាញថា តម្លៃថាមពលកើនឡើងអាចជំរុញអតិផរណា និងបំផ្លាញកំណើនសេដ្ឋកិច្ចពិភពលោក៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm