ការវាយប្រហារឆ្លងព្រំដែនបង្ខំឲ្យគ្រួសារអាហ្វហ្គានីស្ថានជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ នៅជិតប៉ាគីស្ថាន

2026/03/06 12:19:57 am        59

 គ្រួសារអាហ្វហ្គានីស្ថាន ជម្លៀសខ្លួនដោយសារការវាយប្រហារតាមច្រកអាកាសរបស់ប៉ាគីស្ថាននៅខេត្ត Nangarhar ជិតព្រំដែនជាមួយប៉ាគីស្ថាន កំពុងរស់នៅក្នុងសំពត់តង់ ក្រោយផ្ទះសម្បែងរបស់ពួកគេ រងការបំផ្លិចបំផ្លាញ នៅក្នុងជម្លោះឆ្លងព្រំដែន ។

 លោក Wazirestan Shinwaray គឺជាបុរសជម្លៀសខ្លួនមួយរូបនៅជំរំ Lal Pur និយាយថា នៅយប់ថ្ងៃព្រហស្បិត៍ ក្រោយពិធីបួងសួង Taraweeh ទុក្ខវេទនានេះ ក៏បានចាប់ផ្តើម ។ មនុស្សត្រូវបានជម្លៀសខ្លួន អ្នកខ្លះមកទីនេះ មកកាន់ជំរំ Lal Pur ហើយអ្នកខ្លះទៀត ទៅផ្ទះសាច់ញាតិរបស់ពួកគេ ។

 លោក Hazrat Meer គឺជាបុរសជម្លៀសខ្លួនម្នាក់ទៀត និយាយដែរថា ការទម្លាក់គ្រាប់បែកបន្តពេញមួយយប់ ។ មិនថាក្មេងៗ ឬពួកយើងទេ សុទ្ធតែមិនអាចដេកពួនបានដូចគ្នា ។

 ភាពតានតឹងបានឆាបឆេះឡើងរវាងប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន ស្របពេលការវាយប្រហារតាមច្រកអាកាសរបស់ទីក្រុងអ៊ីស្លាម៉ាបាដ លើទីក្រុងសំខាន់ៗរបស់អាហ្វហ្គានីស្ថាន ធ្វើឲ្យទំនាក់ទំនងជាប់គាំងអស់រយៈពេលជាច្រើនឆ្នាំ កាន់តែអាក្រក់ខ្លាំង ។

 រដ្ឋាភិបាលប៉ាគីស្ថានអះអាងថា ការវាយប្រហារមួយចំនួនដែលមានគោលដៅលើតំបន់គ្រប់គ្រងរបស់ក្រុមតាលីបង់ មានគោលបំណងរុះរើក្រុមជីវពលដែលបើកការវាយប្រហារចេញពីទឹកដីអាហ្វហ្គានីស្ថាន ។ រដ្ឋបាលតាលីបង់របស់អាហ្វហ្គានីស្ថាន ច្រានចោលថា ពួកគេពុំបានផ្តល់កន្លែងជ្រកកោនដល់ក្រុមទាំងនេះទេ ។

 ការកើតមានជម្លោះនេះដែរ បន្ថែមពីលើអស្ថិរភាពកើនឡើងក្នុងតំបន់ ដែលកើតឡើងដំណាលគ្នានឹងភាពតានតឹងខ្លាំង បន្ទាប់សកម្មភាពយោធាសហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់ ៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស

2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm