អូស្រ្តាលី និងកាណាដា និយាយនៅថ្ងៃព្រហស្បតិ៍នេះថា ពួកគេបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីស្តីពីរ៉ែសំខាន់ គឺជាសញ្ញាមួយនៃចំណងអភិវឌ្ឍន៍រវាងប្រទេសមជ្ឈិមអំណាចទាំង ២ ហើយនិងបានពិភាក្សាលើបញ្ហាតានតឹងនៅមជ្ឈិមបូព៌ា ។

នាយករដ្ឋមន្រ្តីកាណាដាលោក Mark Carney ស្ថិតក្នុងដំណើរទស្សនកិច្ចច្រើនជើងនៅទូទាំងតំបន់អាស៊ី-ប៉ាស៊ីហ្វិក រួមទាំងដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន និងប្រទេសឥណ្ឌាផងដែរ ។
ការឈប់សំចតនៅប្រទេសអូស្រ្តាលី បានរួមបញ្ចូលផងដែរ សុន្ទរកថាលើកដំបូងទៅកាន់សភាអូស្រ្តាលី ដោយមេដឹកនាំកាណាដា ចាប់តាំងពីឆ្នាំ ២០០៧ ។
មេដឹកនាំប្រទេសទាំង ២ និយាយថា អូស្រ្តាលី និងកាណាដា នឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមទាំងវិស័យការពារជាតិ និងសន្តិសុខសមុទ្រ ពាណិជ្ជកម្ម ហើយនិងបញ្ញាសិប្បនិម្មិត ។
ស្ថានភាពនៅតំបន់មជ្ឈិមបូព៌ា ត្រូវបានលើកយកមកពិភាក្សាផងដែរ ក្នុងនោះមេដឹកនាំទាំង ២ បានបញ្ជាក់ឡើងវិញពីតម្រូវការបន្ធូរបន្ថយភាពតានតឹង ។
លោក Carney ពុំបានច្រានចោលនោះឡើយការចូលរួមក្នុងជម្លោះរបស់កាណាដា ដោយរូបលោកនិយាយថា កាណាដា នឹងឈរខាងសម្ព័ន្ធមិត្តរបស់ខ្លួន ៕
